On Tuesday, the New York Times reported that Russia had “secretly deployed” at least one operational unit of a ground-launched cruise missile known as the SSC-8.
The
move, if confirmed, would be a direct violation of a landmark 1987
treaty that banned ground-launched missiles with a range between 300 to
3,400 miles. Commonly referred to as the INF or Intermediate-Range
Nuclear Forces Treaty, it was billed at the time of its signing as one
of the most “detailed and stringent” treaties in the history of nuclear
arms control.
The existence of the SSC-8 missile is not new.
Reports indicate that the nuclear-capable missile was first tested in
early 2008. In 2014, after several years of watching the development of
the missile program, the Obama administration announced that Russia had
violated the INF treaty.
“The missile has been several years in
development, so it is not a surprise,” said Jeffrey Lewis, the director
of the East Asia Nonproliferation Program at the Middlebury Institute of
International Studies at Monterey. “That said, there is a big
difference between a system being developed and one that is deployed
with military units.”
On Tuesday, a defense official, speaking on
the condition of anonymity to discuss intelligence matters, would not
say that the missiles had been “deployed” but that they had “moved
around” in recent months. Army Lt. Col. Michelle Baldanza would not
comment on the movement of the missiles but said that Russia remains in
violation of its INF treaty obligations.
Michael Kofman, a
Russian military analyst at the research organization CNA, indicated
that the two units mentioned in the New York Times report are probably
divisions similar to the structure of Iskander missile units.
Traditionally, each missile division has four vehicles capable of
launching the system, accompanied by supporting units meant for
targeting, maintenance and reloading, Kofman said. He added that it
would have taken months to prepare the missiles and their launchers for
actual field deployments, raising questions about how long the Obama and
Trump administrations knew of their location before it was reported on
by the Times.
Little is known about the SSC-8, but according to Lewis, the missile
is probably a ground-based version of the Russians’ Kalibr cruise
missile. The Kalibr is a ship- and submarine-launched missile capable of
carrying about 1,000 pounds of conventional explosives or a nuclear
warhead. In a show of force, Russian vessels have launched Kalibrs into
Syria on several occasions. While there are multiple variants of the
Kalibr, its max range is about 1,500 miles.
The biggest question
mark, however, is what the SSC-8 is launched from. If it is a larger
variant of the Russian 9M728 cruise missile fired from the INF
treaty-compliant Iskander short-range missile system, it might be able
to fit on the same launcher, thus making it difficult for surveillance
to discern the difference between the two.
It is unclear how the
United States will respond to the continued development and potential
deployment of the new missile. President Trump has called for warmer
relations with Moscow, but Republican lawmakers voiced concern Tuesday
over the reported missile activity.
“In light of the most recent
developments, it is time for the new administration to take immediate
action to enhance our deterrent posture in Europe and protect our
allies,” Senate Armed Services Committee Chairman John McCain (R-Ariz.)
said in a statement. “More broadly, we must continue the ongoing
modernization of U.S. nuclear forces and ensure that NATO’s nuclear
deterrence forces are survivable, well-exercised, and increasingly ready
to counter Russian nuclear doctrine, which calls for the first use of
nuclear weapons.”
Thursday, March 9, 2017
សហរដ្ឋអាមេរិកចោទប្រកាន់ប្រទេសរុស្ស៊ីថា ដាក់ពង្រាយកាំជ្រួចមីស៊ីលដែលរំលោភសន្ធិសញ្ញាត្រួតត្រាអាវុធ
លោកឧត្តមសេនីយ៍ Paul Selva ផ្តល់សក្ខីកម្មនៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។
សហរដ្ឋអាមេរិកបានចោទប្រកាន់ជាសាធារណៈដល់ប្រទេសរុស្ស៊ីជាលើកដំបូងចំពោះការដាក់ពង្រាយកាំជ្រួចមីស៊ីលដែលរំលោភកិច្ចព្រមព្រៀងការត្រួតត្រាអាវុធដែលមានវ័យចំណាស់៣០ឆ្នាំ។
ឧត្តមសេនីយ៍ Paul Selva នាយអគ្គសេនាធិការរងកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់នៅវិមានរដ្ឋសភា Capitol Hill សហរដ្ឋអាមេរិកថា ការដាក់ពង្រាយកាំជ្រួចនៅនឹងដីរំលោភស្មារតីនៃសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរវង់ប្រតិបត្តិការមធ្យមឆ្នាំ១៩៨៧។
កំណត់សម្គាល់របស់លោកឧត្តមសេនីយ៍ Selvaកាលពីថ្ងៃពុធនៅពីមុខគណៈកម្មាធិការគ្រឿងអាវុធរបស់សភាតំណាងរាស្រ្តអាមេរិកជាការបញ្ចាក់ជាសាធារណៈលើកទីមួយរបស់យោធាសហរដ្ឋអាមេរិកនូវរបាយការណ៍កាលពីខែមុនថា រុស្ស៊ីបានដាក់ពង្រាយកាំជ្រួចនោះដោយសម្ងាត់។
លោកឧត្តមសេនីយ៍ Selva បានផ្តល់សក្ខីកម្មថា ការដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបណ្តាលឲ្យគ្រោះថ្នាក់ដល់ទីតាំងកងទ័ពរបស់យើងភាគច្រើននៅក្នុងតំបន់អឺរ៉ុប។លោកឧត្តមសេនីយ៍និយាយបន្តទៀតថា ចំណាត់ការនេះជាការប៉ុនប៉ង របស់រុស្ស៊ីដើម្បីគំរាមកំហែងដល់អង្គការអូតង់។
អតីតរដ្ឋបាលរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បាននិយាយថា កាំជ្រួចមីស៊ីលប្រភេទ SSC-8 បានត្រូវសាកល្បងនៅឆ្នាំ២០១៤ ដែលជាការរំលោភសន្ធិសញ្ញាដែលបានហាមឃាត់កាំជ្រួចមីស៊ីលសហរដ្ឋអាមេរិក និងរុស្ស៊ីវង់ប្រតិបត្តិការមធ្យមដាក់ពង្រាយនៅលើដី។
ការរំលោភនេះបានត្រូវលើកឡើងជាលើកដំបូងដោយលោក Rose Gottemoeller អគ្គ លេខាធិការរងរបស់អង្គការអូតង់ជាមួយមន្រ្តីរុស្ស៊ីនៅឆ្នាំ២០១៣ ដែលកាលនោះលោកជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកការត្រួតត្រាអាវុធរបស់ក្រសួងការបរទេសអាមេរិកក្នុងអំឡុងនៃរដ្ឋបាលរបស់លោកអូបាម៉ា៕

ចិនព្រមានថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើងកំពុងឆ្ពោះទៅរកការប៉ះទង្គិចគ្នា
លោក Wang Yi
រដ្ឋមន្រ្តីការបរទេសចិនថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងប៉េកាំង
ប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានព្រមានថា សហរដ្ឋអាមេរិក
និងប្រទេសកូរ៉េខាងជើងកំពុងឆ្ពោះទៅរកការប៉ះទង្គិចគ្នា
ដោយលើកពីហេតុផលនៃការកើនឡើងនៃការតានតឹងនៅឧបទ្វីបកូរ៉េ។
លោករដ្ឋមន្រ្តីការបរទេសចិន
ក៏បានជំរុញឲ្យភាគីទាំង២ចាត់វិធានការដើម្បីបន្ធូរបន្ថយស្ថានភាពនេះ។
ក៏ប៉ុន្តែនៅពេលដែលរដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយពីអ្វីដែលលោកពណ៌នាថា «វិបត្តិកាន់តែធ្ងន់ធ្ងរឡើង» នោះ ពួកអ្នកវិភាគបាននិយាយថា កំណត់សម្គាល់របស់លោករដ្ឋមន្រ្តីការបរទេសចិនសង្កត់ពីការចុះថយឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយនិងព្រឹត្តិការណ៍នៅលើឧបទ្វីបកូរ៉េ។
ថ្លែងប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅជំនួបនយោបាយកម្រិតខ្ពស់ប្រចាំឆ្នាំ លោករដ្ឋមន្រ្តីការបរទេសចិន Wang Yiបានរិះគន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងពីការមិនអើពើការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ហើយនិងការជំទាស់ប្រឆាំងដល់កម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ លោករដ្ឋមន្រ្តីការបរទេសចិន បានជជែកឲ្យហេតុផលថា សមយុទ្ធយោធាទ្រង់ទ្រាយធំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានបង្កើនការតានតឹងដែរ។
លោករដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយបន្ថែមទៀតថា «ភាគីទាំង២ដូច ជារទេះភ្លើង២ខ្សែដែលកំពុងបង្កើនល្បឿនសំដៅដាក់គ្នា ដោយគ្មានភាគីណាមួយមានឆន្ទៈដកថយទេ។ សំណួរគឺថា តើភាគីទាំង២ប្រុងប្រៀបដើម្បីប៉ះទង្គិចគ្នាហើយឬនៅ?»។
លោករដ្ឋមន្រ្តីការបរទេសចិន បានអំពាវនាវកូរ៉េខាងជើងបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់ខ្លួនជាមុនសិនហើយសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់សមយុទ្ធយោធារបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង៕

Wednesday, March 8, 2017
ជនភៀសខ្លួនអ៊ីរ៉ង់ព្យាយាមបង្កើតសហគមន៍ក្នុងព្រះវិហារគ្រិស្តសាសនានៅក្នុងទីក្រុងហ្សាការតា
គ្រិស្តសាសនិកប្រមូលផ្តុំគ្នាអធិដ្ឋាននៅភាគខាងជើងនៃក្រុងហ្សាការតា។
នៅក្នុងបន្ទប់ទទួលភ្ញៀវមិនសូវមានការតុបតែងមួយស្ថិតក្នុងផ្សារទំនើបនៅក្នុងស្រុក
Kelapa Gading ក្នុងក្រុង North Jakarta
គឺជាកន្លែងសម្បូរទៅដោយពលរដ្ឋឥណ្ឌូនេស៊ីកាត់ចិន
រស់នៅយ៉ាងច្រើនកុះករនោះ
បានមកប្រមូលផ្តុំគ្នានៅទីនេះដើម្បីធ្វើការបន់ស្រន់។
គេបានឮអាចារ្យសូត្រធម៌ថា៖ «ចូរស្រឡាញ់ព្រះរបស់អ្នក
និងអ្នកជិតខាងរបស់អ្នក»។
លោកអាចារ្យរូបនោះគឺជាជនភៀសខ្លួនកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់
បានភៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់កាលពី៦ឆ្នាំមុនដើម្បីគេចពីការធ្វើទុក្ខបុកម្នេញដោយក្រុមអាជ្ញាធរ។
ហ្សាការតា —
សូមស្វាគមន៍មកកាន់ភ្នាក់ងារសេវាជនភៀសខ្លួនសម្រាប់ជនជាតិពែក
ដែលស្ថិតនៅក្នុងព្រះវិហារសាសនាគ្រិស្ត
សម្រាប់ជនភៀសខ្លួនអ៊ីរ៉ង់នៅក្នុងទីក្រុងហ្សាការតា។
លោក Mohamed Rasool Bagherian គឺជាបព្វជិតម្នាក់ដែលបានរត់គេចខ្លួនចេញពីប្រទេសអ៊ីរ៉ង់ជាមួយក្រុមគ្រួសាររបស់លោក ដោយសារតែពួកគេគោរពសាសនាគ្រិស្ត។ ជនភៀសខ្លួនជាច្រើនបានប្តូរទៅគោរពសាសនាគ្រិស្ត ក្នុងអំឡុងពេលដែលពួកគេជួបប្រទះបទពិសោធន៍អាក្រក់ៗជាច្រើនឆ្នាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាទីដែលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន មិនត្រូវបានអនុញ្ញាតឲ្យធ្វើការ ឬចូលសាលារៀន។ អ្នកមកព្រះវិហារជាទៀងទាត់មួយចំនួន មិនមែនជាគ្រិស្តសាសនិកនោះទេ ពួកគេគ្រាន់តែជាជនភៀសខ្លួន ហើយចង់ជួបជុំជាមួយជនជាតិអ៊ីរ៉ង់ដូចគ្នា និងដើម្បីទទួលបានអាហារទទួលទាន។
ហេតុអ្វីបានជាជនជាតិអ៊ីរ៉ង់ងាកទៅកាន់សាសនាគ្រិស្ត?
សាសនាគ្រិស្តនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាការឈប់ជឿលើសាសនាឥស្លាមអាចត្រូវបានគេដាក់ទោសប្រហារជីវិតនៅក្នុងប្រទេសដែលដឹកនាំដោយសាសនានេះក៏ដោយ។ ក្រៅពីជនជាតិអាមេនី និងជនជាតិអាហ្សេរីកាន់សាសនាគ្រិស្តដែលរស់នៅក្នុងប្រទេសអ៊ីរ៉ង់អស់រាប់សតវត្សរ៍មកហើយ ក៏មានការកើនឡើងចំនួនអ្នកកាន់សាសនាមូស្លីមនិកាយស៊ីអ៊ីត ដែលបានងាកទៅកាន់សាសនាគ្រិស្តជាច្រើនផងដែរ។
ក្រុមអ្នកឃ្លាំមើលបានប៉ាន់ស្មានថា នៅប្រទេសអ៊ីរ៉ង់ ក្នុងចំណោមពលរដ្ឋចំនួន ៧៥ លាននាក់ មានអ្នកកាន់សាសនាគ្រិស្តប្រមាណពី ៣០០.០០០ ទៅ៥០០.០០០នាក់ ។ អ្នកកាន់សាសនាគ្រិស្តបានយកផ្ទះធ្វើជា «ព្រះវិហារ» ដោយសារតែបព្វជិតអាចនឹងត្រូវបានគេចាប់ខ្លួននៅតាមព្រះវិហារ។
លោក Bagherian និងភរិយារបស់លោកបានប្តូរមកកាន់សាសនាគ្រិស្តនៅក្នុងឆ្នាំ ២០០៥។ លោកបាននិយាយថា ការប្តូរទៅគោរពសាសនាគ្រិស្តមិនត្រូវបានគេលើកទឹកចិត្តទេនៅក្នុងក្រុងតេហេរ៉ង់ ហើយក៏គ្មាននរណាធ្វើបាបយើងទេនៅពេលនោះ។ លោកបានយកផ្ទះរបស់លោកធ្វើជាព្រះវិហារអស់រយៈពេលជាច្រើនឆ្នាំ។
លោកបានប្រាប់ VOA ថា៖ «ប៉ុន្តែលោក Ahmedinajad អតីតប្រធានាធិបតីអ៊ីរ៉ង់ បានចាប់ផ្តើមដាក់សម្ពាធលើអ្នកកាន់សាសនាគ្រិស្ត ភ្លាមៗបន្ទាប់ពីការបោះឆ្នោត។ ខ្ញុំត្រូវបានគេចាប់ខ្លួនពីរដង ម្តងនៅក្នុងឆ្នាំ២០០៧ និងម្តងទៀតនៅក្នុងឆ្នាំ២០១០ ហើយបន្ទាប់មកគេបានបង្ខំឲ្យយើងចាកចេញពីប្រទេសនេះ។ យើងមានកូនប្រុសតូចមួយ ហើយយើងបារម្ភពីអាយុជីវិតរបស់គេ»។
កូនប្រុសរបស់ពួកគេឈ្មោះ Ahura មានអាយុ៨ឆ្នាំ និងបានដឹងធំក្តីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ព្រះវិហារសហគមន៍
ប្រសិនបើក្រុងហ្សាការតាមិនមែនជាកន្លែងសមរម្យសម្រាប់គ្រួសារនេះ នោះព្រះវិហារជាកន្លែងដែលផ្ទុយពីនេះ។ លោក Bagherian គឺជាបព្វជិតមានប្រជាប្រិយភាពម្នាក់។ លោកនិយាយ ភាសាអ៊ីរ៉ង់ និងភាសាអង់គ្លេសបានយ៉ាងល្អ។ លោកអាចធ្វើធម្មទេសនាបានរយៈពេល៩០នាទី ដោយមានដាក់បទបង្ហាញជា PowerPoint ផងដែរ។ គាត់ទេសនាចេញពីអសនៈ Lucite ដ៏ភ្លឺច្បាស់ និងមានបំពាក់ទៅដោយផ្កាពណ៌ស្វាយ និងទៀនអគ្គិសនី។
កិច្ចជួបជុំដើម្បីពិធីសាសនានោះផ្តើមដំបូងជាមួយនឹងបទចម្រៀងដែលគ្រប់គ្នាច្រៀងតាមជាភាសាអង់គ្លេស និងភាសាអ៊ីរ៉ង់។ កាលពីថ្ងៃអាទិត្យនាពេលថ្មីៗនេះ លោក Bagherian ធ្វើបទអត្ថាធិប្បាយដោយលើកយករឿងប្រៀបធៀបទាក់ទងនឹងក្អមថ្លាមួយ ដែលស្រ្តីក្រីក្រម្នាក់ប្រើដើម្បីដុសលាងព្រះបាទរបស់ព្រះយេស៊ូ ដោយប្រើទឹកអប់ដ៏ថ្លៃរបស់នាង។
លោក Bagherian បានប្រាប់ក្រុមមនុស្សប្រមាណជា៣០នាក់ថា៖ «ប្រសិនបើអ្នកធ្វើអ្វីមួយសម្រាប់ព្រះ នោះវាមិនអាចកាត់ថ្លៃបានទេ»។ នៅពេលសួរថា តើគាត់យល់ឃើញថាការព្យាយាមដ៏លំបាករបស់គ្រួសារគាត់គឺដើម្បីទទួលបានសេរីភាពសាសនាឬយ៉ាងណានោះ គាត់បានឆ្លើយថា «នេះជាផ្លូវមួយដែលយើងសម្លឹងឃើញ»។
ទីភ្នាក់ងារជនភៀសខ្លួនសម្រាប់ជនជាតិពែក ទទួលបានបន្ទប់ប្រជុំរបស់ខ្លួនពីព្រះវិហារគ្រិស្ត Abbalove Ministries ដែលជាព្រះវិហារឥណ្ឌូនេស៊ី-ចិន និងមានសមាជិកប្រមាណជា២.០០០នាក់ ដែលធ្វើការប្រជុំនៅក្នុងសាលជាប់នោះ នៅរៀងរាល់រសៀលថ្ងៃអាទិត្យ។ ព្រះវិហារ Abbalove ក៏ផ្តល់អាហារថ្ងៃត្រង់និងសេវាផ្សេងៗទៀតសម្រាប់ការជួបប្រជុំតូចៗ។
លោក Bagherian និយាយថា៖ «សមាជិករបស់ព្រះវិហារ Abbalove ទទួលបានពរច្រើនណាស់។ ពួកគេបានជួលផ្ទះសំណាក់នៅក្នុងស្រុក Kelapa Gading ឲ្យគ្រួសាររបស់ខ្ញុំនៅ អំឡុងពេលដែលពួកយើងរង់ចាំព័ត៌មានអំពីសិទ្ធិជាជនភៀសខ្លួនរបស់យើង»។
គ្រួសារលោក Bagherians ធ្លាប់បានអធិដ្ឋាននៅក្នុងព្រះវិហារ Anglican ក្នុងក្រុងហ្សាការតា ប៉ុន្តែកាលពី ៣ ឆ្នាំមុន គ្រូគង្វាលជនជាតិអូស្រ្តាលីរបស់ពួកគេ គឺលោក Jeff Hammond បានឲ្យយោបល់ថា ពួកគេគួរតែបង្កើតទីភ្នាក់ងារដែលប្រើប្រាស់ភាសា អ៊ីរ៉ង់ ដាច់ដោយឡែកមួយសម្រាប់សហគមន៍ជនភៀសខ្លួន។
ស្រ្តីជនជាតិអ៊ីរ៉ង់វ័យកណ្តាលម្នាក់ដែលបានលាងបាបកាលពីឆ្នាំមុននៅក្នុងក្រុងហ្សការតា និយាយថា៖ «កូនស្រីរបស់ខ្ញុំ និងខ្ញុំបានរកឃើញសហគមន៍នេះនៅពេលយើងមកដល់ក្រុងហ្សាការតា ហើយយើងមានអារម្មណ៍ថា យើងបានឃើញពន្លឺថ្មី។ លោកអ្នកមិនអាចយល់ច្បាស់ទេថា ច្បាប់ឥស្លាមអាក្រក់ប៉ុនណាសម្រាប់យើង។ ជាពិសេសថាតើច្បាប់នោះ គាបសង្កត់ស្រ្តីយ៉ាងដូចម្តេចនោះ។ ខ្ញុំមិនស្តាយក្រោយទេ បន្ទាប់ពីខ្ញុំបានប្តូរជំនឿរួចមក»។
ករណីដ៏លំបាកសម្រាប់ការតាំងទីលំនៅថ្មី
មិនដូចជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលមានចំនួនប្រមាណជាពាក់កណ្តាលនៃចំនួនជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ ជនភៀសខ្លួនអ៊ីរ៉ង់មានចំនួនតែ៣ភាគរយប៉ុណ្ណោះ ហើយភាគច្រើនជាអ្នកមានចំណេះដឹងជ្រៅជ្រះ និងជាអ្នកមានការងារល្អៗដែលបានប្រតិកម្មខ្លាំងៗនៅក្រោមការដឹកនាំបែបសាសនានៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ការណ៍នេះធ្វើឲ្យពួកគេមានការលំបាកក្នុងការទទួលបានប័ណ្ណជនភៀសខ្លួនពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR កុំថាឡើយលទ្ធភាពក្នុងការស្ថិតនៅក្នុងបញ្ជីរង់ចាំនោះ។ ខណៈដែលក្រុមជនភៀសខ្លួនអំបូរ Hazara អាហ្វហ្គានីស្ថានមានអំណះអំណាងអំពីការធ្វើទុក្ខបុកម្នេញដល់អាយុជីវិតនោះ ប្រទេសអ៊ីរ៉ង់មានរដ្ឋាភិបាលដែលមានស្ថិរភាព ទោះណាខ្លួនជារបបផ្តាច់ការក៏ដោយ។
ការណ៍នេះធ្វើឲ្យជនជាតិអ៊ីរ៉ង់មានអាទិភាពតិចតួចសម្រាប់ការតាំងទីលំនៅថ្មី។ ជាការពិត ជារៀងរាល់ឆ្នាំ មានជនភៀសខ្លួនអ៊ីរ៉ង់ចំនួនតិចតួច ដែលមិនសប្បាយចិត្តដោយសារការបដិសេធមិនផ្តល់សិទ្ធិជនភៀសខ្លួន ឬសិទ្ធិជ្រកកោន ហើយបានជ្រើសរើសយកមធ្យោបាយមួយដែលគេហៅថា «ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត» ដោយពួកគេប្តូរទៅសុំជំនួយពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM។ អង្គការនេះធ្វើការកក់សំបុត្រដោយឥតគិតថ្លៃដើម្បីឲ្យពួកគេបានទៅប្រទេសអ៊ីរ៉ង់វិញ។
ជនភៀសខ្លួនស្ទើរតែទាំងអស់នៅព្រះវិហារក្នុងកម្មវិធីថ្ងៃអាទិត្យ បានសម្តែងការអស់សង្ឃឹមថា ការហាមប្រាមការធ្វើដំណើរនាពេលថ្មីៗរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលរួមមានទាំងប្រទេសអ៊ីរ៉ង់ និងការផ្អាកកម្មវិធីតាំងទីលំនៅរបស់ជនភៀសខ្លួន អាចនឹងធ្វើឲ្យពួកគេអាចមិនជ្រើសរើសសហរដ្ឋអាមេរិកជាជម្រើសគោលដៅចុងក្រោយរបស់ពួកគេបានទេ។
យ៉ាងណាក៏ដោយ រាល់ជនភៀសខ្លួនដែលបានចូលរួមនៅក្នុងព្រះវិហារនោះ វាមិនមែនជាការសម្រេចលេងសើចនោះទេក្នុងការរត់ចេញពីប្រទេសរបស់ខ្លួននោះ។
លោក Reza ជាបុរសវ័យក្មេងម្នាក់ចេះលេងព្យាណូនៅព្រះវិហារ នៅថ្ងៃអាទិត្យនិយាយថា៖ «ខ្ញុំត្រូវបានគេចាប់ខ្លួនដោយសារតែលេងភ្លេង។ តើលោកអ្នកអាចស្រមៃឃើញទេ? តន្រ្តីត្រូវបានហាមឃាត់នៅក្នុងប្រទេសខ្ញុំ។ ខ្ញុំត្រូវជាប់ពន្ធនាគារដោយសាររឿងនេះ។ ខ្ញុំត្រូវតែចាកចេញពីប្រទេសនេះ»។
ព្រះវិហារគ្រិស្ត Abbalove មិនត្រឹមតែជាស្ថាប័នសង្គមដែលបម្រើដល់ជនភៀសខ្លួនអ៊ីរ៉ង់តែមួយមុខនោះទេ។ អង្គការសាសនាគ្រិស្ត Jakarta International Christian Fellowship ដែលជាអង្គការមិនប្រកាន់និកាយសាសនាមួយណានោះ ក៏ទទួលយកជនភៀសខ្លួនមួយចំនួនផងដែរ។ ក្មេងៗអ៊ីរ៉ង់ ១២ នាក់បានទៅរៀននៅមជ្ឈមណ្ឌលសិក្សា Roshan ដែលជាសាលាមួយសម្រាប់ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោននៅក្នុងខេត្ត South Jakarta ហើយមានមនុស្សពេញវ័យពីរនាក់គឺជាគ្រូបង្រៀននៅទីនោះ។
បើទោះបីជាប្រទេសឥណ្ឌូនេស៊ីគ្រាន់តែជាកន្លែងរង់ចាំដើម្បីទៅប្រទេសទី៣ក៏ដោយ ជនជាតិអ៊ីរ៉ង់ជាច្រើននិយាយថា ពួកគេមានភាពធូរស្បើយច្រើននៅពេលពួកគេនៅទីនោះ។
លោក Arash Ehteshamfar ដែលបានរត់ចេញពីប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ ២០១១ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនានិយាយថា៖ «ទីនេះក៏ជាប្រទេសឥស្លាមដែរ ប៉ុន្តែគេកាន់លទ្ធិប្រជាធិបតេយ្យ។ វាខុសគ្នាដូចថ្ងៃនិងយប់អញ្ចឹង។ ហើយច្បាស់ណាស់ យើងមានព្រះវិហារគ្រិស្តនេះ ហើយជាផ្ទះរបស់យើងនៅក្នុងប្រទេសនេះ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
មេដឹកនាំ Kim Jong Un គ្រប់គ្រងការបាញ់បង្ហើរ៉ុក្កែតផ្លោង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃពុធនេះ
ដើម្បីពិភាក្សាអំពីការបាញ់គ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ
ស្របពេលដែលប្រទេសចិនបានស្នើឲ្យប្រទេសកូរ៉េខាងជើង
កូរ៉េខាងត្បូង
និងសហរដ្ឋអាមេរិកចាត់វិធានការយ៉ាងណាកុំឲ្យមានការប្រឈមមុខដាក់គ្នា។
នៅមុនការប្រជុំនាថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានស្នើកូរ៉េខាងជើងឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន និងបានស្នើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់នូវការធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេ។
សកម្មភាពរបស់ភាគីនីមួយៗរងការថ្កោលទោសពីភាគីប្រឆាំងរបស់ខ្លួន ដែលនេះដូចអ្វីដែលលោក Wang Yi បានរៀបរាប់ថា វាប្រៀបដូចជារថភ្លើងពីរខ្សែដែលបង្កើនល្បឿនរបស់ខ្លួនបើកសំដៅទល់មុខគ្នាដោយមិនព្រមឈប់អញ្ចឹង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញ បានថ្កោលទោសការសាកល្បងបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងបានព្រមានថា ការប្រយុទ្ធគ្នាផ្នែកយោធាអាចនឹងកើតឡើងនៅក្នុងតំបន់។
សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា ខ្លួនមានការសោកស្ដាយ ដែលរដ្ឋាភិបាលកូរ៉េខាងជើងបាន «បង្វែរធនធានរបស់ខ្លួនដើម្បីយកទៅប្រើប្រាស់ក្នុងការសម្រេចគោលបំណងគ្រាប់ផ្លោងមីស៊ីល ខណៈពេលដែលប្រជាពលរដ្ឋកូរ៉េខាងជើងកំពុងរងទុក្ខវេទនា»។
កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីល ៤ គ្រាប់ កាលពីថ្ងៃចន្ទម្សិលម្ង៉ៃ ដែលធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្ដើមនៃការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង៕

Tuesday, March 7, 2017
ជនជាតិវៀតណាមរៃអង្គាសប្រាក់ដើម្បីជួយស្រ្តីដែលត្រូវបានចោទប្រកាន់នៅក្នុងករណីឃាតកម្មលោក Kim Jong Nam
ស្ត្រីជនសង្ស័យ Doan Thi Huong (កណ្ដាល)
កំពុងស្ថិតនៅក្នុងនីតិវិធីស៊ើបសួរដោយតុលាការក្នុងស្រុក Sepang
ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមីនា។
ស្ត្រីជនជាតិវៀតណាមដ៏ល្បីល្បាញ២នាក់កំពុងតែធ្វើការក្រៅផ្លូវការពីរដ្ឋាភិបាលដើម្បីជួយដល់ស្ត្រីជនជាតិវៀតណាមដែលត្រូវបានចោទប្រកាន់នៅក្នុងការអំពើឃាតកម្មទៅលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក
Kim Jong Un។
អ្នកស្រី Le Hoai Anh ពាណិជ្ជករនៅទីក្រុងហូរជីមិញដែលជាម្ចាស់ក្រុមហ៊ុន HAL Group ចែកចាយផលិតផលគ្រឿងសម្អាងនិងប្រព័ន្ធ spa បានថ្លែងប្រាប់ VOA តាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រីក្នុងការជួយដល់នាង Doan Thi Huong។ អ្នកស្រីថ្លែងថា៖ «ខ្ញុំមិនចង់ឃើញស្ត្រីជនជាតិវៀតណាមម្នាក់ពុំទទួលបានការការពារចាំបាច់ពីផ្លូវច្បាប់នោះទេ»។
យោងតាមសារដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ជនជាតិវៀតណាមជាច្រើនជឿថា រដ្ឋាភិបាលរបស់ពួកគេមិនបានផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់នាង Doan នោះទេ។
អ្នកស្រី Nguyen Hoang Anh សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Foreign Trade ក្នុងទីក្រុងហូរជីមិញ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «គ្មាននរណាម្នាក់នៅក្នុងជួររដ្ឋាភិបាលធ្វើអ្វីមួយដើម្បីជួយដល់នាងនោះទេ។ មនុស្សតែម្នាក់ដែលបានជួបនាងគឺអ្នកតំណាងនៅស្ថានទូតវៀតណាម។ ខ្ញុំប្រាកដណាស់ថានាងឯកោនិងកំពុងជួបវិបត្តិ»។
អ្នកស្រី Le និងអ្នកស្រី Nguyen បានរៃអង្គាសប្រាក់បានជាង១ម៉ឺនដុល្លារក្នុងរយៈពេលដ៏ខ្លី ដែលទឹកប្រាក់នេះច្រើនជាងប្រាក់ខែមួយឆ្នាំរបស់កម្មករវៀតណាមទៅទៀត។ ពួកគេទាំងពីរនាក់បានថ្លែងប្រាប់ VOA ថា ខ្លួនបានទាក់ទងទៅកាន់ក្រុមគ្រួសាររបស់នាង Doan ដើម្បីពិភាក្សាអំពីការបញ្ជូនពួកគេទៅជួបនាង និងជ្រើសរើសមេធាវីម្នាក់ឲ្យជួយនាង៕

Monday, March 6, 2017
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបញ្ចេញសារឆ្លើយឆ្លងរបស់លោកជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ថែមទៀត ក្រោយពីគណបក្សប្រឆាំងប្រកាសមិនចាប់អារម្មណ៍ទៅនឹងសារសំឡេងបែកធ្លាយនេះ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នៅថ្ងៃទី៦ មីនានៅណា? ។ លោក ហ៊ុន សែន ថ្លែងទទួលស្គាល់សារសំឡេងទាំងនោះ ជារបស់លោកនិងលោក កឹម សុខា។ លោកថ្លែងឌឺទៅ លោក កឹម សុខា មិនហ៊ានទទួលស្គាល់សំឡេងដែលលេចធ្លាយ។ លោក ហ៊ុន សែន បន្តថា នឹងបញ្ចេញសារសន្ទនាទាំងអស់រវាងលោក និងលោក កឹម សុខា បើចង់សាកជាមួយលោក។ កាលថ្ងៃទី៥ មីនា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា គណបក្សរបស់លោកកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឈានទៅដល់ការបោះឆ្នោតនាពេលខាងមុខ ហើយគណបក្សក៏មិនយកចិត្តទុកដាក់ចំពោះការបែកធ្លាយខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា នោះទេ។ លោក យឹម សុវណ្ណ ក៏មិនបកស្រាយថា ខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ជាការពិត ឬយ៉ាងណានោះដែរ។ សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ… កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
(ពីឆ្វេង) អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា
មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម
មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី១១
ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev
តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប ១រូប នៅថ្ងៃទី១៣ មីនា បន្ទាប់ពីជំនុំជម្រះនៅព្រឹកថ្ងៃទី៦ ខែមីនា។
កាលពីថ្ងៃទី២៧ កុម្ភៈ តុលាការនេះ បានពន្យារពេលសវនាការជំនុំជម្រះម្ដងមកហើយ លើករណីសុំនៅក្រៅឃុំនេះ ដោយសារតែការឆ្លើយឆ្លងលិខិតរដ្ឋបាលយឺតយ៉ាវ។
ដោយឡែក សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក៏បានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំង
៥នាក់ហើយ ដោយសំអាងហេតុថា បារម្ភខ្លាចរត់គេចខ្លួន
និងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
សកម្មជនសិទ្ធិមនុស្សអាដហុក ទាំង ៤រូប មានលោក នី សុខា
លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី
ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន
ក្រោមបទចោទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ
ហើយមន្ត្រី គ.ជ.ប លោក នី ចរិយា
ជាប់ចោទពីបទសមគំនិតក្នុងករណីដូចគ្នានេះដែរ កាលពីដើមខែឧសភា
ឆ្នាំ២០១៦។ អ្នកទាំង ៥នាក់
ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់កាលពីខែមេសា
ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងក្ដីដ៏ចម្រូងចម្រាសជាមួយអ្នកនាង ខុម
ចាន់តារាទី ហៅស្រីមុំ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
លោក ហ៊ុន សែន ព្រមានបញ្ចេញសារសន្ទនាជាមួយលោក កឹម សុខា បន្ថែមទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីខួបលើកទី៦៥
នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
នាទីស្នាក់ការកណ្ដាលបក្សខណ្ឌចំការមន រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបញ្ចេញសារឆ្លើយឆ្លងរបស់លោកជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ថែមទៀត ក្រោយពីគណបក្សប្រឆាំងប្រកាសមិនចាប់អារម្មណ៍ទៅនឹងសារសំឡេងបែកធ្លាយនេះ។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នៅថ្ងៃទី៦ មីនានៅណា? ។ លោក ហ៊ុន សែន ថ្លែងទទួលស្គាល់សារសំឡេងទាំងនោះ ជារបស់លោកនិងលោក កឹម សុខា។ លោកថ្លែងឌឺទៅ លោក កឹម សុខា មិនហ៊ានទទួលស្គាល់សំឡេងដែលលេចធ្លាយ។ លោក ហ៊ុន សែន បន្តថា នឹងបញ្ចេញសារសន្ទនាទាំងអស់រវាងលោក និងលោក កឹម សុខា បើចង់សាកជាមួយលោក។
កាលថ្ងៃទី៥ មីនា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា គណបក្សរបស់លោកកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឈានទៅដល់ការបោះឆ្នោតនាពេលខាងមុខ ហើយគណបក្សក៏មិនយកចិត្តទុកដាក់ចំពោះការបែកធ្លាយខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា នោះទេ។ លោក យឹម សុវណ្ណ ក៏មិនបកស្រាយថា ខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ជាការពិត ឬយ៉ាងណានោះដែរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបញ្ចេញសារឆ្លើយឆ្លងរបស់លោកជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ថែមទៀត ក្រោយពីគណបក្សប្រឆាំងប្រកាសមិនចាប់អារម្មណ៍ទៅនឹងសារសំឡេងបែកធ្លាយនេះ។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នៅថ្ងៃទី៦ មីនានៅណា? ។ លោក ហ៊ុន សែន ថ្លែងទទួលស្គាល់សារសំឡេងទាំងនោះ ជារបស់លោកនិងលោក កឹម សុខា។ លោកថ្លែងឌឺទៅ លោក កឹម សុខា មិនហ៊ានទទួលស្គាល់សំឡេងដែលលេចធ្លាយ។ លោក ហ៊ុន សែន បន្តថា នឹងបញ្ចេញសារសន្ទនាទាំងអស់រវាងលោក និងលោក កឹម សុខា បើចង់សាកជាមួយលោក។
កាលថ្ងៃទី៥ មីនា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា គណបក្សរបស់លោកកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឈានទៅដល់ការបោះឆ្នោតនាពេលខាងមុខ ហើយគណបក្សក៏មិនយកចិត្តទុកដាក់ចំពោះការបែកធ្លាយខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា នោះទេ។ លោក យឹម សុវណ្ណ ក៏មិនបកស្រាយថា ខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ជាការពិត ឬយ៉ាងណានោះដែរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Sunday, March 5, 2017
ចិនបង្កើនថវិកា៧ភាគរយសម្រាប់វិស័យការពារប្រទេស
រូបភាពឯកសារ៖ មន្រ្តីកងទ័ពជើងទឹកចិនឈរនៅខាងមុខនាវាកាលពីថ្ងៃទី០៧ ធ្នូ ២០១៦ ទីក្រុង San Diego។
ចិនបានឲ្យដឹងថា
ថវិកាសម្រាប់វិស័យការពារប្រទេសរបស់ខ្លួននឹងកើនឡើង
៧ភាគរយក្នុងឆ្នាំនេះ ដែលជាឆ្នាំទី២ជាប់គ្នាហើយ
ដែលចិនបង្កើនភាគរយនៃថវិកាចំណាយយោធារបស់ខ្លួននៅខ្ទង់រាយ។
ថវិកាជាក់លាក់សម្រាប់វិស័យការពារប្រទេសរបស់ចិនសម្រាប់ឆ្នាំ២០១៧ នឹងចេញផ្សាយនៅថ្ងៃអាទិត្យនេះ នៅពេលដែលសភាចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
ទោះជាយ៉ាងនេះក្តី ប្រទេសជិតខាងរបស់ចិនកាន់តែមានមន្ទិលសង្ស័យទៅលើយុទ្ធសាស្ត្រយោធារបស់ចិន ក្រោយពេលដែលចិនបានពង្រីកទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនបានបង្កើតកោះសប្បនិម្មិតដែលអាចសាងសង់មូលដ្ឋានយោធានៅទីនោះបាន។
អ្នកនាំពាក្យសភាចិនលោកស្រី Fu Ying បានព្យាយាមច្រានចោលមន្ទិលសង្ស័យរបស់ប្រទេសជិតខាងរបស់ខ្លួន។ លោកស្រីបានថ្លែងថា៖«មើលកាលពីទសវត្សរ៍កន្លងទៅ មានជម្លោះជាច្រើន មានតាំងពីសង្គ្រាមនៅជុំវិញពិភពលោកដែលបានបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត បាត់បង់ទ្រព្យសម្បតិ្ត ហើយមានជនភៀសខ្លួនដែលបាត់បង់អ្វីៗគ្រប់យ៉ាងនិងគ្មានផ្ទះសម្បែង។ តើសង្គ្រាមមួយណាដែលបង្កឡើងដោយចិននោះ»?
ប្រទេសព្រុយណេ ប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម ក៏បានទាមទារដែនទឹកទាំងស្រុងនិងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលមានទំហំ ៣លាន៥សែនគីឡូម៉ែត្រការ៉េ ដែលសម្បូរទៅដោយមច្ឆជាតិ ក៏ដូចជាធនធានថាមពលដែលស្ថិតក្រោមបាតសមុទ្រផងដែរ។
ព័ត៌មានស្តីពីថវិកាយោធារបស់ចិនត្រូវបានរាយការណ៍ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងថា អាមេរិកដែលមានអំណាចយោធារឹងមាំបំផុតនៅលើពិភពលោក នឹងបង្កើនការចំណាយថវិកាទៅលើវិស័យយោធារបស់ខ្លួន ១០ភាគរយ បើទោះបីជាអាមេរិកកំពុងចាប់ផ្តើមបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ក៏ដោយក្តី៕

មរណភាពបិតាសាស្រ្តាចារ្យល្ខោនខោល បន្សល់ទុកវីរភាព និងក្តីអាឡោះអាល័យពីសំណាក់សាធារណៈជន និងសិល្បករ
លោកព្រឹទ្ធាចារ្យ យិត សារិន សាស្រ្តាចារ្យល្ខោនខោល។ @FB
លោក យិត សារិន ព្រឹទ្ធាចារ្យល្ខោនខោល ហៅលោកតា ស
ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិត
នៅក្នុងសិល្បល្ខោនខោល បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃសៅរិ៍
ម្សិលមិញ នៅក្នុងជន្មាយុ ៩១ ឆ្នាំ។ មរណភាព របស់លោកតា ស
បានធ្វើឲ្យសាធារណៈជន ពិសេស សិល្បករល្ខោនខោល
សម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ធនធានមនុស្សមួយរូប
ដ៏កម្រនៅក្នុងវិស័យសិល្បល្ខោនខោល។ សពរបស់លោក នឹងរំកិលលើព្រមេរុ
នៅសាលាមធ្យមវិចិត្រសិល្បៈនៅថ្ងៃចន្ទ ស្អែក ហើយនៅម៉ោង៦ ៣០ល្ងាច
មានរបាំទៀនបួងសួង និង របាំស្វាក្បាច់ និងវិយោគកថា និង
ពិធីឲ្យភ្លើងបូជាសពដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា។
ឆ្លៀតក្នុងឱកាសនេះ សរ ពិសី សូមរំឮកពីជីវប្រវត្តិខ្លះៗ របស់ លោក៖
លោក យិត សារិន ឈ្មោះដើម កែវ ស ត្រូវបានគេប្រសិទ្ធនាមថា
ជាបិតាសាស្រ្តាចារ្យល្ខោនខោល កើតថ្ងៃ ទី ១ កក្កដា ឆ្នាំ ១៩២៥
នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកព្រឹទ្ធាចារ្យ ជាកូនទី ៦ ក្នុងចំណោម បងប្អូនចំនួន ៨ នាក់
ក្នុងគ្រួសារកសិករ។ លោក បានចាប់ចិត្តស្រលាញ់និងហាត់រៀនល្ខោនខោល
តាំងពីអាយុ ៧ ឆ្នាំ នៅសាលាបឋមសិក្សាវត្តស្វាយអណ្តែត
នៅស្រុកកំណើតរបស់លោក។
នៅឆ្នាំ ១៩៤០ លោក បានទទួលការសព្វព្រះទ័យពី សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិ មុនីវង្ស កុសមៈ នារីរត្នសិរីវឌ្ឍនា ឲ្យចូលរាំជាតួស្វាទុកសម្រាប់រាំជាមួយក្រុមរបាំព្រះរាជទ្រព្យនៅព្រះបរមរាជាវាំង។
នៅវ័យ ២៤ ឆ្នាំ ក្រោយពីរៀបអាពាហ៍ពិពាហ៍ លោក ចាប់ផ្តើមបោះជំហានចូលទៅកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈល្ខោនខោល។ ពេលនោះហើយដែល លោកតា កែវ ស ត្រូវបានព្រះករុណា ព្រះបាទនរោត្តម សីហនុ សព្វព្រះទ័យប្រោសប្រទានដង្ហែព្រះអង្គ ដើម្បីធ្វើព្រះរាជបូជនីយកម្មតាមបណ្តាខេត្តនានា ដើម្បីតស៊ូទាមទារឯករាជ្យពីបារាំង។
ប៉ុន្តែក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ លោក ក៏បានឈប់ពីការងារសិល្បៈ ដោយចូលបម្រើការជាអ្នករត់សំបុត្រនៅក្រសួងការបរទេស។ មកដល់របបខ្មែរក្រហម លោក ត្រូវបានពួកខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅខេត្តតាកែវ។ ពេលនោះហើយ ដែលលោក ប្តូរឈ្មោះដើមពី កែវ ស មក យិត សារិន ដើម្បីបំភ័ន្តមិនឲ្យពួកខ្មែរក្រហមដឹង។លោក ក៏ធ្លាប់ត្រូវបានពួកខ្មែរក្រហម ចាប់ប៉ងយកទៅសម្លាប់ តែត្រូវបានដោះលែងវិញ ដោយថាចាប់ច្រឡំមនុស្ស។
ដោយសារ លោក ចេះធ្វើជាសត្វស្វា ចេះលោតក្រម៉េចក្រមើម ធ្វើឲ្យកម្មាភិបាលខ្មែរក្រហមសើចសប្បាយ លោក ក៏ត្រូវបានខ្មែរក្រហមយកចិត្តទុកដាក់ ឲ្យលោក និងគ្រួសារ បានហូបចុកគ្រប់គ្រាន់ ដើម្បីទុកឲ្យលោករាំស្វាម្តងម្កាលពេលធ្វើមិទ្ទិញ។ ក្រោយខ្មែរក្រហមដួលរលំ លោក បានងាកបន្តអាជីពជាអ្នកបង្ហាត់ល្ខោនខោល នៅស្រុកកំណើតរបស់លោកវិញ។ ហើយនៅឆ្នាំ ១៩៨០ លោក ត្រូវបានអញ្ជើញឲ្យមកបង្ហាត់បង្រៀនល្ខោនខោល នៅយកដ្ឋានសិល្បៈនិងទស្សនីយភាពនៅក្នុងភ្នំពេញ។
ឆ្នាំ ១៩៨៨ លោក ត្រូវបានផ្លាស់ប្តូរមកបង្ហាត់បង្រៀនល្ខោនខោលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បន្ទាប់ពីចូលនិវត្តន៍។ ពេលនោះភរិយារបស់លោក បានទទួលមរណភាព រីឯកូនៗ ក៏មានគ្រួសារអស់បែកចេញពីលោក។ ដោយចង់ចែករំលែកចំណេះដឹងរបស់លោក លោកតា យិត សារិន បានចំណាយពេលពាក់កណ្តាលជីវិតរបស់លោកដែលនៅសេសសល់ នៅក្នុងសិល្បៈល្ខោនខោលជាបន្តទៀត ។
នៅឆ្នាំ ១៩៩៥ លោក ត្រូវបានអញ្ជើញឲ្យមកបង្រៀននិស្សិតលើឯកទេសល្ខោនខោល។ ក្រោមមកឆ្នាំ ២០០៨ លោក ក៏ត្រូវបានអញ្ជើញឲ្យមកបង្រៀនល្ខោនខោលដល់សិស្សថ្មីៗទៀត នៅសាលាមធ្យមវិចិត្រសិល្បៈ។
ចាប់ពីឆ្នាំ ២០១៥ សុខភាពរបស់លោក ចាប់ផ្តើមទ្រុឌទ្រាមជាខ្លាំង រហូតទទួលមរណៈភាព នៅយប់ថ្ងៃទី ០៥ មីនា ឆ្នាំ ២០១៧ ។ យ៉ាងណាក៏ដោយ លោកតា មានសំណូមពរចុងក្រោយមុនពេលលាចាកលោក ថា មួយជីវិតនេះ លោក ចង់ឃើញល្ខោនខោលដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពេលស្លាប់ទៅ ក៏បិទភ្នែកជិតដែរ។
សូមរំឮកជូនថា លោកតា យិត សារិន ហៅតា ស ជាតួឯកស្វា ស ក្នុងរឿងរាមកេរ្តិ៍ នៃសិល្បៈល្ខោនខោល។ លោក ធ្លាប់បានចូលរួមសម្ដែង ក្នុងកម្មវិធីធំៗនៅក្នុងព្រះបរមរាជវាំង និងមហោស្រពជាតិ- អន្តរជាតិជាច្រើន និងបង្រៀនល្ខោនខោល ដល់សិស្សជាច្រើនជំនាន់តាំងពីឆ្នាំ១៩៨០។ ក្រៅពីការលះបង់របស់លោកតាពេញមួយជីវិតក្នុងការបង្រៀន លោកក៏បានចងក្រងសៀវភៅ អំពីល្ខោនខោលខ្មែរ តាំងពីដើមរហូតដល់ចប់នូវរឿងរាមកេរ្តិ៍ មានចំនួនជាង១០០ភាគ។ ក្រៅពីនេះ ព្រឹទ្ធាចារ្យ យិត សារិន ក៏បានផលិតចងក្រងរូបក្បាំងមុខ តួអង្គល្ខោនខោលបានចំនួនជាង១០០តួអង្គ ដែលមានមុខ និងពណ៌ខុសៗគ្នា៕

Subscribe to:
Posts (Atom)