Monday, November 6, 2017

អ្នក​ជំនាញ និង គ.ជ.ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ ខណៈ​ថ្ងៃ​បិទ​បញ្ជី​ជិត​មក​ដល់

មុន​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​មក​ដល់ អង្គការ​ជំនាញ​ខាង​កិច្ច​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ ហើយ​មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​វិច្ឆកា ខាង​មុខ​នេះ។ គ.ជ.ប បញ្ជាក់​ថា អ្នក​មិន​បាន​ចុះ​ឈ្មោះ នឹង​មិន​មាន​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទេ។
លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និកហ្វិក) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន និង​អ្នក ដែល​គ្រប់​អាយុ​១៨​ឆ្នាំ អញ្ជើញ​មក​ចុះ​ឈ្មោះ​ទាំង​អស់​គ្នា ព្រោះ​ការ​ចុះ​ឈ្មោះ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។
លោក​លើក​ឡើង​ថា បើ​មិន​បាន​មក​ចុះ​ឈ្មោះ​នៅ​ពេល​នេះ​ទេ នោះ​មិន​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ឡើយ។ លោក សំ គន្ធាមី បន្ថែម​ថា​ចំពោះ​អ្នក​ក្រៅ​ប្រទេស ដូច​ជា​នៅ​ត្រឹម​ប្រទេស​ថៃ ជា​ដើម បើ​អាច​មក​ចុះ​ឈ្មោះ​បាន គួរ​តែ​អញ្ជើញ​មក​ឲ្យ​បាន​គ្រប់​គ្នា។
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នេះ​ថា​ គ.ជ.ប ធ្លាប់​រំពឹង​ថា​នឹង​មាន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឱកាស​ធ្វើ​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៧​នេះ ប្រមាណ​៥០​ម៉ឺន​នាក់។ ប៉ុន្តែ​តួ​លេខ​ជាក់​ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៩​ម៉ឺន​នាក់​ ឬ​ស្មើ​នឹង​៣០.០៥​ភាគ​រយ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា។
លោក​បញ្ជាក់​ថា បើ​បូក​នឹង​ចំនួន​អ្នក​បាន​មក​ចុះ​ឈ្មោះ​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​៨១.៣៨​ភាគ គឺ​បាន​កើន​មក​ដល់​៨២​ភាគ​រយ។ អ្នក​នាំ​ពាក្យ​បន្ថែម​ថា នេះ​គឺ​ជា​តួ​លេខ​នៃ​អ្នក ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខ្ពស់​ជាង​គេ​ប្រៀប​ធៀប​នឹង​ប្រទេស​នានា ដែល​មាន​ការ​បោះ​ឆ្នោត​ដូច​ប្រទេស​កម្ពុជា។​
សូម​ជម្រាប​ជូន​ថា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៧ បាន​ប្រព្រឹត្តិ​ទៅ​ចាប់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ តាម​ការ​ប៉ាន់​ស្មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ក្នុង​ការ​ចុះ​ឈ្មោះ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​នេះ ប្រមាណ​១​លាន​៦​សែន​នាក់។
លោក សំ គន្ធាមី បាន​លើក​ឡើង​ដោយ​យោង​លើ​តួ​លេខ​របស់ គ.ជ.ប ថា​មាន​ពលរដ្ឋ​ប្រមាណ​៧០​ភាគ​រយ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ។ លោក​កត់​សម្គាល់​ថា​អ្នក​នៅ​ក្នុង​ស្រុក​បាន​មក​ចុះ​ឈ្មោះ​ភាគ​ច្រើន ហើយ​អ្នក​ដែល​មិន​បាន​ចុះ​គឺ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស។ អ្នក​ជំនាញ​ខាង​ការ បោះ​ឆ្នោត​រូប​នេះ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់​ទៀត ដែល​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។
លោក​ហង្ស ពុទ្ធា​អ្នក​នាំ​ពាក្យ​គ.ជ.ប ​សង្ឃឹម ថា​ប្រជាពលរដ្ឋ​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន នៅ​កៀក​ថ្ងៃ​បិទ​បញ្ចប់​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រៀប​ចំ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៧​នេះ៕

រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​ចំពោះ​ឱសានវាទ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ដែល​នឹង​ផុត​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា

សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ ជា​ថ្ងៃ​កំណត់​ឲ្យ​ដោះ​លែង​លោក​កឹម សុខា តាម​ឱសាទវាទ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​​ដ៏​​មាន​​ឥទ្ធិពល​​ម្នាក់ បើ​កម្ពុជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក។ បើ​ទោះ​បី​ជិត​ផុត​ឱសាទវាទ​ក៏​ដោយ ក៏​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​នឹង​បន្ត​មិន​ចាប់​អារម្មណ៍​ចំពោះ​ឱសាទវាទ​នោះ​ឡើយ។
អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​លោក​ផៃ ស៊ីផាន បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ឲ្យ​តម្លៃ និង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ដាក់​ឱសាទវាទ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​​អាមេរិក​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ត្រឹម​ថ្ងៃ​ទី​៩ វិច្ឆិកា​នោះ​ទេ។ នេះ ក៏​ព្រោះ​លោក​ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​នោះ គ្មាន​សិទ្ធិ​អំណាច​អ្វី​មក​ដាក់​ឱសាទវាទ​ដល់​រដ្ឋ​អធិបតេយ្យ​នោះ​ឡើយ។
ការ​បង្ហាញ​អាកប្បកិរិយា​ព្រងើយ​កន្តើយ​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​នេះ​កើត​ឡើង បន្ទាប់​ពី​លោក​ថេត ហ្គ្រូស ​(TED CRUZ) ​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ​មក​​ពី​​គណបក្ស​​សាធារណៈរដ្ឋ​​របស់​លោក ​ដូ​ណា​ល់ ត្រាំ​ បាន​ដាក់​​ឱសានវាទ​​ឲ្យ​​រដ្ឋាភិបាល​​ទីក្រុង​​ភ្នំពេញ​ឲ្យ​ដោះ​លែង​​លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​ប្រឆាំង ​ត្រឹម​​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​​មុខ​​នេះ ​បើ​​មិន​​ដូច្នោះ​​ទេ​លោក​រួម​ជាមួយ​សហការី​របស់​ខ្លួន​ទាំង​នៅ​ក្នុង​រដ្ឋសភា និង​រដ្ឋបាល​របស់​លោក Trum និង​ពិនិត្យ​មើល​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជាក់​លាក់​មួយ​ចំនួន​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ទាំង​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នោះ​ទេ។
លោក​ផៃ ស៊ីផាន ហៅ​ឱសាទវាទ​នេះ​គ្រាន់​តែ​ជា​ខ្លា​ក្រដាសៗ ដោយ​សារ​តែ​លោក​យល់​ថា អាមេរិក​ធ្លាប់​ដាក់​ឱសាទវាទ​ដល់​ប្រទេស​មួយ​ចំនួន​កន្លង​មក​ដែរ តួ​យ៉ាង​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​មិន​ដែល​ធ្វើ​ស្អី​គេ​កើត​ផង។ សម្រាប់​លោក​ផៃ ស៊ីផាន បើ​ទោះ​បី​អាមេរិក​ដាក់​ទណ្ឌកម្ម​មិន​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹក​ដី​អាមេរិក​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ប៉ះ​ពាល់​អ្វី​ដែរ។ នេះ​ក៏​ព្រោះ​ថា មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ភាគ​ច្រើន​ចូល​ទៅ​ទឹក​ដី​អាមេរិក គឺ​គ្រាន់​តែ​ទៅ​ក្នុង​លក្ខណៈ​ដំណើរ​កម្សាន្ត​តែ​ប៉ុណ្ណោះ។
លោក​កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​កម្ពុជា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ប្រកាន់​ក្បត់​ជាតិ។ ជា​បទ​ចោទ​ដែល​លោក​កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទាត់​ចោល។ ចំពោះ​ការ​ចាប់​ប្រមុខ​បក្ស​ប្រឆាំង​នេះ លោក​ថេត ហ្គ្រួស បាន​ចាត់​ទុក​ថា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​​និង​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។ បើ​តាម​លោក​ថេត ហ្គ្រួស​ការ​មិន​ព្រម​ដោះ​លែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការ​មិន​លំអៀង​ណា​មួយ ឬ​ប្រទេស​ណា​មួ

ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ចូល​សេចក្ដី​សម្រេច​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជជែក

សេចក្ដី​សម្រេច​លេខ​២៧៩ ផ្ដួចផ្ដើម​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បី​រូប គឺ​លោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ឥឡូវ​នេះ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​អាមេរិកាំង​នា​ពេល​ខាងមុខ​នេះ​ហើយ។
ប្រសិនបើ​អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើងវិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ជា​ផ្លូវការ នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជាបន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ អាច​រីកចម្រើន និង​លូតលាស់​ទៅមុខ​បាន​ល្អ។
បន្ថែម​ពីលើ​នេះ សេចក្ដី​សម្រេច​ដដែល​នេះ តម្រូវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិកាំង ពិចារណា​ដាក់​បញ្ចូល​រាល់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​នយោបាយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ជនបរទេស​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​អាមេរិកាំង ដែល​ហៅ​កាត់​ថា «SDN»
ចំណុច​ចុងក្រោយ នៃ​សេចក្ដី​សម្រេច ក្រៅពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ សេចក្ដី​សម្រេច​លេខ ២៧៩​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ តវ៉ា និង​បញ្ចេញមតិ​នានា​ប្រឆាំង​រដ្ឋាភិបាល។ សេចក្ដី​សម្រេច​នេះ គាំទ្រ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​កំណែទម្រង់​ពាក់ព័ន្ធ នឹង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មាន​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ត្រូវ​បាន​ចូលរួម​តាមដាន​ពី​សំណាក់​អ្នកឃ្លាំមើល​អន្តរជាតិ៕

ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ហៅ​ការ​បោះឆ្នោត​ជាតិ​២០១៨​ «គ្មាន​ន័យ» បើ​គ្មាន​បក្ស​សង្រ្គោះ​ជាតិ


ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ផ្តល់​សេចក្តីទុកចិត្ត​ដល់​គណបក្ស​ប្រឆាំង​ បាន​ថ្លែង​ថា នឹង​ធ្វើ​ពហិកា​មិន​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​លោក​សម រង្ស៊ី​ និង​លោក​ កឹម សុខា ត្រូវ​រំលាយ។ ពួកគេ​និយាយ​ថា​ ការ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង គឺ​ជា​ការ​បោះឆ្នោត​មួយ​គ្មាន​ន័យ​ និង​ឥត​តម្លៃ​សម្រាប់​ពួកគេ។
អង្គុយ​ក្នុង​អង្រឹង​ជាមួយ​ចៅ​ប្រុស​ម្នាក់​ នៅ​ក្នុង​តូបលក់​សាំង​មួយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ លោកស្រី​ ហ៊ាង​ ង៉ែត ជា​អ្នកធ្លាប់​ចូលរួម​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ ជាមួយ​លោក​ ជា វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​ ២០០៤។
លោកស្រី ហ៊ាង ង៉ែត អាយុ​៥៤​ឆ្នាំ បាន​លើក​ឡើង​ថា បើគ្មាន​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ទេ​ លោកស្រី​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ឡើយ។
ដោយ​បារម្ភ​ពី​សុវត្ថិភាព លោកស្រី ង៉ែត បាន​ប្រាប់​ VOA ដោយ​មិន​ឲ្យ​ថត​សំឡេង​នៅ​ក្នុង​ន័យ​ដើម​ថា៖
«បើ​អត់​បក្សប្រឆាំង អត់​បោះ​ ព្រោះ​ខ្ជិល​ ព្រោះ​មាន​តែ​មួយ»។
លោកស្រី​ថ្លែង​បន្ត​ថា​ ទោះ​បី​មាន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ក្រៅ​ពី​គណបក្ស​សង្គ្រោះជាតិ​ ក៏​លោក​ស្រី​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ដែរ។ លោកស្រី​បាន​ថ្លែងក្នុង​ន័យ​ដើម​ថា៖
«បើ​មាន​បក្សប្រឆាំង​ផ្សេង​ទៀត​ តែ​មិន​មែន​របស់​លោក​ សម រង្ស៊ី​ ឬលោក​ កឹម​ សុខា​ ខ្ញុំ​អត់​ទៅ​បោះ​ទេ»​។
ម្ចាស់​ឆ្នោត​ម្នាក់​ទៀត មក​ពី​ស្រុក​សំរោងទង​នៅ​ក្នុង​ខេត្តកំពង់​ស្ពឺ​ដដែល លោកស្រី ហែម លីដា បាន​បន្ទរ​តាម​យោបល់​របស់​លោកស្រី ហ៊ាង​ ង៉ែត​ ថា​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​ នឹង​ក្លាយ​ជា​រឿង​ឥត​ន័យ​ ប្រសិន​បើ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។
«​អត់ន័យទេ​អូន។ ព្រោះអី​ការ​មាន​គណបក្ស​ប្រឆាំង​គឺជួយ​ពង្រឹង​ស្មារតី​កូន​ខ្មែរ​ខ្លះ​។ អ្នក​ខ្លះ​ក៏​គេ​ចាប់​អារម្មណ៍​ អ្នក​ខ្លះ​ក៏​គេ​អត់​បាន​ចាប់​អារម្មណ៍​លើ​ការ​សង្គ្រោះជាតិ​ជាតិ​យើង​ ដូច​ថា​ បើ​បណ្តោយ​ឲ្យ​តែ​គណបក្ស​ម្ខាង​ឈរ​ឈ្មោះ​អីចឹង​ទៅ​ អាច​ហ្នឹង​ ដូចថា​ ធ្វើ​អី​ស្រេច​ចិត្ត​ណ៎ា​។ បើ​មាន​គណបក្ស​ប្រឆាំង​ ចូលរួម​ខ្លះ​អាច​ល្អ​ច៎ា»។
ប្រទេស​កម្ពុជា​ បាន​កំណត់​យក​ថ្ងៃអាទិត្យ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាងរាស្រ្ត សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ ស្រប​តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​ការបោះឆ្នោត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​។
នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ​ជា​ឆ្នាំ​សំខាន់​បំផុត​នៃ​ការ​ឈ្នះចាញ់​របស់​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង រដ្ឋាភិបាល​ខ្មែរ​របស់​លោក​ ហ៊ុន សែន​ បាន​ផ្តើម​ការ​បង្ក្រាប​លើ​ស្ថាប័ន​ពង្រឹង​ប្រជាធិបតេយ្យ​នានាគំាទ្រដោយ​សហរដ្ឋ​អាមេរិក​ ដែល​មិន​ធ្លាប់​មាន​ពីមុន​ គិត​ចាប់​តាំង​ពីការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា​ (អ៊ុនតាក់)។

អាជ្ញាធរ​កម្ពុជា​ ក៏បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ កឹម សុខា​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម​គំនិត​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ស្មើនឹង​អំពើ​ក្បត់​ជាតិ។
តុលាការ​កំពូល​របស់​កម្ពុជា ក៏​កំពុង​ធ្វើ​ការ​លើ​រឿងក្តី​រំលាយ​គណបក្ស​ប្រឆាំង​ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ខាង​មុខ។ លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា បក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​រំលាយ​នា​ពេល​នោះ ដោយ​លោក​អំពាវនាវ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​រក្សា​មុខ​តំណែង​ និង​តួនាទី​របស់​ខ្លួន។
បន្ថែម​លើ​ដំណើរ​ការ​រំលាយ​បក្សប្រឆាំង លោក​ហ៊ុន សែន​ ដែល​ដឹក​នាំ​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ​ កាល​ពី​ពេលថ្មីៗ​នេះ​ បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ ​នឹង​ត្រូវ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ នៅ​ពេល​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយនា​ពេល​ខាង​មុខ។​

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​ប្រាប់​ VOA ​កាល​ពីដើម​សប្តាហ៍​នេះ​ថា​ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨​ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ទោះ​បី​គ្មាន​វត្តមាន​គណបក្ស​សង្រ្គោះជាតិ​ក៏​ដោយ។
លោក​មាន​ប្រសាសន៍​ថា៖
«យើង​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុ​បក្ស​។​ អីចឹង​ មិន​មែន​អត់​ពី​បក្ស​មួយ​ទៅ​គណបក្ស​ដទៃ​ទៀត​ ស្លាប់​អស់​ទេ​។​ បាទ​អីចឹង​ទេ​ យើង​នៅ​តែ​ សេរី ពហុបក្ស​ដដែល​ វា​អត់​មាន​បញ្ហា​អី​ អត់​ពី​គណបក្ស​សង្គ្រោះជាតិ​មួយ​ទៅ​ គឺថា​ គេ​ធ្វើ​ការ​បោះ​ឆ្នោត​ មិន​កើត​នោះ​ គឺ​ថា​មិន​មាន​ន័យ​អីចុង​ទេ​បាទ»។
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ ថ្លែងបន្ត​ទៀត​ថា​ ការ​បដិសេធ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​របស់​មនុស្ស​មួយ​ចំនួន​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ជា​ដុំ​កំភួន​មក​លើ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។
«អ្នក​ដែល​គំរាម​មិន​ទៅ​បោះ​ឆ្នោត​នោះ​វា​ចំនួន​តិច​តួច​ទេ​បាទ​ ព្រោះ​កន្លង​ទៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ វា​រហូត​ដល់​ ៩១​ភាគរយ​ ដែល​បាន​ទៅ​បោះ​ឆ្នោត។ ដូច្នេះ​ យើង​មិន​ព្រួយ​បារម្ភ​ទេ​ អ្នក​បន្តិច​បន្តួច​ ដោយ​យក​តាម​អានេះ​ គេ​ហៅ​ថា និន្នាការ​នយោបាយ​ អាហ្នឹង​គឺ​ថា វា​មិន​អាច​ តែ​លើស​ចាប់​ពី​៦០​ភាគរយ​ យើង​ចាត់​ទុក​ថា​ វា​ជា​ជ័យ​ជម្នះ​ដ៏​ធំធេង​ហើយ​ ការ​បោះឆ្នោត​នោះ។​ មាន​ប្រទេស​ខ្លះ​ហ្នុង​ បោះ​មិន​ដល់​ ៤០ភាគរយ​ផង​ វា​ចាត់​ទុក​ជា​បាន​ការ​ដដែល​ អាហ្នឹង​យើង​គិត​មើល»។
តែទោះ​ជា​យ៉ាងណា​ក្តី​ ​ម្ចាស់​ឆ្នោត​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​ VOA ​បន្ត​ទាំង​ក្តី​ភ័យ​ខ្លាច​ថា​ ប្រសិន​បើគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​ពួកគេ​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ឡើយ។
លោក​ សឿន វ័យ​ ៥៥​ឆ្នាំ រស់​នៅ​ក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​សុំ​ផ្តល់​តែឈ្មោះ​ហៅ​ក្រៅ​ ដោយបារម្ភពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​ បាន​ថ្លែង​ថា​ ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ចូល​រួម​ នឹង​បង្ហាញ​ថា​ ការ​បោះឆ្នោត​នោះ​គ្មាន​ភាព​យុត្តិធម៌​ និង​ធ្វើ​ឲ្យអ្នក​បោះឆ្នោត​ផ្សេង​ទៀត​ បោះ​ចោល​សន្លឹក​ឆ្នោត​របស់​ពួកគេ​។ លោក​បាន​និយាយ ដោយ​មិន​ឲ្យ​ថត​សំឡេង​នៅ​ក្នុង​ន័យ​ដើមថា៖
«​ភាគី​ចង់​ចាញ់​ឈ្នះ​ ទាល់​តែមាន​ភាគី​សងខាង​។ បើ​ឈរ​មា្នក់​ឯង​ មាន​អ្នក​ណា​ទៅ​បោះ»។
លោក​ សឿន​បាន​បន្ត​ទៀត​ថា​ ទាក់​ទិន​នឹង​ជម្លោះ​នយោបាយ​នាពេល​បច្ចុប្បន្ន​ បាន​ធ្វើ​ឲ្យលោក​ខក​ចិត្ត​ ហើយ​ថា​ អ្នកនយោបាយ​ខ្មែរមិន​ចោល​ទម្លាប់​ដើម​នៃ​ការ​ចង​ពៀរ​គ្នា​ទៅ​វិញ​ ទៅ​មក​ដើម្បី​ឡើង​កាន់​អំណាច​។​ លោក​បាន​និយាយ​តាម​ន័យដើម​ថា៖​
«ខ្ញុំ​បាន​ឆ្លង​កាត់​ច្រើន​សង្គម។​ ចង់​ចាញ់​ឈ្នះ​ធ្វើ​ធំ​ កាប់​ចាក់​គ្នា​ សម្លាប់​គ្នា​ ដណ្តើម​គ្នា​ធ្វើ​ធំ»។
ខណៈ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ រហូត​ដល់​មាន​គម្រោង​រំលាយ​គណបក្ស​សង្រ្គោះជាតិ សហគមន៍​អន្តរជាតិ​នានា​រួមមាន​សហភាព​អឺរ៉ុប​ បានសម្តែង​ក្តី​អាក់​អន់​ចិត្តអំពី​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរនៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប្រតិភូ​សភា​សហភាព​អឺរ៉ុប​មួយ​ក្រុម​ បាន​ព្រមាន​អំពី​ចំណាត់​ការ​ខាង​ពាណិជ្ជកម្ម​មក​លើ​ប្រទេស​កម្ពុជា​ចំពោះ​ដំណើរ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។
គ្រា​មានការ​អំពាវ​នាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នៃ​ស្ថាន​ភាព​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដែល​បាន​ធ្លាក់​ចុះដុនដាប​ គិត​ចាប់តាំង​ពី​ថ្ងៃ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស គណបក្ស​សង្គ្រោះជាតិ​ត្រូវ​អ្នក​សង្កេត​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ បាន​ប្រឈម​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​។

លោក​ Sebastian Strangio អ្នក​និពន្ធសៀវ​ភៅ​មាន​ចំណង​ជើង​ថា​ «កម្ពុជារបស់​លោកហ៊ុន សែន»​ ឬ​ «Hun Sen’s Cambodia»​ បាន​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ ឬ​ Email កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​រំលាយគណបក្ស​ប្រឆាំង​ ដែល​ជា​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​បំណង​របស់​លោក​ ហ៊ុន សែន​ ដែល​ចង់​ឃើញ​បក្ស​កាន់​អំណាច​របស់​លោក​ លេច​ឡើង​មក​វិញ​ជាមួយ​ការ​គាំទ្រខ្លំាង​នៅ​ឆ្នាំ​ ២០១៨។​ លោក​បាន​ថ្លែងតាម​ន័យដើមថា៖
«អ្វីៗ​ដែល​លោក​ ហ៊ុន សែន​បាន​និយាយ បង្ហាញ​ថា​ គាត់​ចង់​ឲ្យគណបក្ស​សង្គ្រោះជាតិ​រលាយ ប៉ុន្តែ ការណ៍​នេះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​នោះ​ទេ​នៅ​ដំណាក់កាល​នេះ។ ដំណាល​គ្នានោះ​ គោល​បំណង​របស់​លោក​ហ៊ុន សែន​ គឺ​ធានា​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ លេច​ឡើង​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ជាមួយ​ការ​គាំទ្រ​ច្រើន​ជាង​មុន»។
ក្រៅ​ពី​ប្រឈម​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្លូវ​ច្បាប់​ និង​ទំនាស់​ផ្ទៃក្នុង​បក្ស​នោះ​ គណបក្ស​សង្គ្រោះជាតិ​ក៏​កំពុង​ប្រឈម​នឹង​ការ​ចាកចេញ​ជា​បណ្តើរៗ​ នៃ​សមាជិក​របស់​ខ្លួន​ទាំងនៅ​ក្នុង​រដ្ឋសភា និង​ក្នុង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន។ ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ មិន​បាន​តាម​ដាន​លម្អិត​នៃ​ភាព​បែក​បាក់​ផ្ទៃ​ក្នុង​របស់​បក្ស​ប្រឆាំង​នោះ​ទេ។
ប៉ុន្តែ​លោក​ Sebastian ​បាន​ថ្លែង​ឲ្យដឹង​បន្តថា​ សម្ពាធ​ជាច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ក​ឲ្យ​មាន​ការ​ប្រេះស្រាំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ដែល​បាន​បង្កើត​ឡើង​ក្រោម​សម្ព័ន្ធភាព​រវាង​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា។ លោក​ Sebastian និយាយ​ថា​ ការ​ប្រេះ​ស្រាំនេះ​ គឺច្បាស់​ណាស់​ជា​ការ​ចង់​បាន​របស់លោក​ ហ៊ុន សែន។ លោក​បាន​ហៅ​ ការ​បង្ខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចុះ​ចូល​ ថា​ ជា​យុទ្ធសាស្ត្រ​ចាស់​ តែ​យុទ្ធសាស្ត្រ​នេះ​ មិន​មាន​ឥទ្ធិពល​ខ្លាំងក្លា នោះ​ទេ។ ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​ ដែល​គ្មានគណបក្ស​ប្រឆាំង​ចូលរួម​ លោក Sebastian ដែល​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា​និយាយ​ថា ការ​បោះឆ្នោត​នៅ​តែ​កើត​មាន​ឡើង​ដដែល​ ហើយ​គណបក្ស​ប្រជាជនកម្ពុជា​ នឹង​ឈ្នះ។ លោក​ថ្លែង​បន្ត​ថា​ បន្ទាប់​មក​សហគមន៍​អន្តរជាតិ​ នឹង​ធ្វើ​ការ​តវ៉ា​ថា​ «ការ​បោះឆ្នោត​នោះ​គ្មាន​ន័យ​អ្វី​ទាំង​អស់»។

ដោយ​ឡែក​ លោក​ ស្ទីវ ឆាបុត​ (Steve Chabot) ​សមាជិក​សភា​អាមេរិក​មក​ពី​រដ្ឋ​ អូហៃ​យ៉ូ​ (Ohio)​ ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​លោក​ ចំពោះ​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ នៅ​គ្រា​មាន​ការ​បង្ក្រាប​លើ​អ្នកនយោបាយ​ក្រុម​ប្រឆាំង​ និង​សារព័ត៌មាន​មុន​ការ​បោះឆ្នោត​។​
«​ពេល​ដែល​អ្នកហាម​ប្រាម​ គណបក្ស​ប្រឆាំង​ ចាប់​អ្នកប្រឆាំង​ដាក់​គុក​ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សារព័ត៌មាន​ឯករាជ្យ​សម្រាប់​រឿង​រ៉ាវ​ពិត​ និង​ប្រាប់​រឿងរ៉ាវ​ទាំង​សង​ខាង​អំពីការ​បោះឆ្នោត​នោះ​ អ្នក​មិន​បាន​ធ្វើ​តាម​កាតព្វកិច្ច​ ដែល​គួរ​ធ្វើ​នោះទេ​ ដូច្នេះហើយ​ វាពិបាក​ណាស់​ ក្នុង​ការ​គិត​ថា​ ការ​បោះឆ្នោត​នេះ​ នឹង​មាន​លក្ខណៈ​យុត្តិធម៌​ ប្រសិន​បើ​ដំណាក់​កាល​មុន​ការ​បោះឆ្នោត​ មិន​យុត្តិធម៌​នោះ»។
បើ​រំឭក​អំពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​គ្រា​នោះ​ ត្រូវ​អ្នក​សង្កេត​ការណ៍​ការបោះឆ្នោត​និង​នយោបាយ​ក្នុង​ស្រុក​មើល​ឃើញ​ថា​ មាន​ភាព​តានតឹង​ ដោយ​ហេតុ​អតីតមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ ត្រូវ​បាន​រដ្ឋាភិបាល​ព្យា​យាម​បង្ខាំង​មិន​ឲ្យ​ចូល​ប្រទេស​ គ្រា​ដែល​អ្នក​នយោបាយ​រូប​នេះ​ ប្រឈម​នឹង​ការ​ចាប់​ដាក់​ក្នុង​ពន្ធ​នាគារ ទាក់​ទិន​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។
កម្តៅ​នយោបាយ​បាន​កើន​ឡើងកាន់​តែខ្លាំង​ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ ឈ្នះ​អាសនៈ​ជិត​ពាក់​កណ្តាល​ នៅ​រដ្ឋសភា​ដែល​មាន​អាសនៈ​សរុប​ចំនួន​ ១២៣។ គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​នយោបាយ​តាម​បែប​ប្រជាធិប​តេយ្យ​ជាប់​គាំង​ជិត​មួយ​ឆ្នាំ។ តែ​ក្រោយ​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ដែល​មាន​ការ​ផ្តល់​តំណែង​កំពូល​ក្នុងសភា ការ​បែង​ចែក​គណៈកម្មការ​ជំនាញក្នុង​សភា​ និង​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ភាព​ជាប់​គាំង​នយោបាយ​នោះ​ក៏​បាន​បញ្ចប់​ទៅ​។
ទោះ​បី​អ្នកគាំទ្រគណបក្សប្រឆាំង​បាន​លើកឡើង​ថា ពួកគេមិន​ចូលរួមការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ប្រសិន​បើគ្មាន​គណបក្សសង្គ្រោះជាតិក៏ដោយ​ ក៏ពួកគេ​នៅបន្ត​តាមមើល​ស្ថានភាព​នយោបាយ​ ដែល​រមែង​តែ​ជួប​ភាព​តាន​តឹងនៅមុនការ​បោះឆ្នោត។​ លោក​ស្រី ហ៊ាង ងែត​ និយាយថា​ ប្រទេស​កម្ពុជា​ អាច​នឹងមានការកែទម្រង់​ថ្មីៗទៀត​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​មានឱកាសចូល​ប្រកួតក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ និង​បាន​ឈ្នះដឹកនាំប្រទេស​។ ប្រជាពលរដ្ឋ​ដែលជាម្ចាស់​ឆ្នោត​នៅខេត្តកណ្តាល​ និង​នៅរាជធានី​ភ្នំពេញ​មួយចំនួន​ ក៏​បាន​លើក​ឡើង​ថា​ ពួកគេមិន​ទាន់​ដឹង​ប្រាកដ​នៅឡើយទេថា​ នឹងមានការ​រំលាយ​គណបក្ស​ប្រឆាំង​ពិតមែននោះ ឬយ៉ាងណា​។ ពួកគេថា​ ប្រសិន​បើគណបក្សសង្គ្រោះ​ជាតិ​ត្រូវរំលាយ​មែននោះ គណបក្ស​កាន់អំណាចរបស់​លោកហ៊ុន សែន​ មុខ​ជា​នឹង​ឈ្នះ​ទោះជា​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ មាន​តិចតួច​ក៏ដោយ៕

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញទៅរដ្ឋាភិបាលអាមេរិកឲ្យដាក់ទណ្ឌកម្មលើក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយគណបក្សនេះប្រឈមមុខនឹងការរំលាយ។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ កញ្ញា ដោយរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងប្រឈមមុខនឹងការរំលាយដោយ​អំណាចតុលាការកំពូល។
ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សនេះជំរុញឲ្យមានប្រតិកម្ម និង ការអំពាវនាវឲ្យ​មានការដាក់​ទណ្ឌកម្ម​ពីសហគមអន្តរជាតិ។
ជា​ការ​ឆ្លើយ​ត​ប​ទៅ​នឹង​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង​បែប​នេះ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ដឹកនាំ​ដោយ​លោក John McCain និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិ ២​រូប​ទៀត បាន​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​ណា​មួយ​លើ​ប្រទេស​នេះ។
ប្រធានគណៈ​កម្មការទំនាកទំនងការទេស លោក Robert Phillips Corker Jr. បានយល់ស្របទៅនឹងសំណើរ​របស់ក្រុមសមាជិកព្រឹទ្ធសភាទាំងបីរូប កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ដោយជំរុញទៅក្រសួងរតនាគា និងក្រសួងការ​បរទេស​អាមេរិឲ្យពិចារណា​ដាក់ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាក្នុងបញ្ជីមួយហៅថា SDN (Specially Designated Nationals) ឬជាបញ្ជីឈ្មោះមនុស្សដែលអាមេរិកកំណត់ចូលក្នុងបញ្ជីទណ្ឌកម្ម។
អ្នកវិភាគនយោបាយលោក អ៊ូ វិរៈ បានលើកឡើងនៅលើទំព័រ Twitter របស់លោកនៅថ្ងៃនេះថា បញ្ជី SDN គឺជាបញ្ហាធំមួយ ហើយវានឹងជះឥទ្ធិពលកាន់តែធំ។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងត្រឡប់ទៅរកការពិចារណាវិញ ហើយបញ្ឈប់រាល់ភាពឆ្គួតលីលា»។
ទាក់ទងនឹងបញ្ហានេះអ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព និង​ជា​អ្នក​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បានលើកឡើងក្នុងបទសំភាសជាមួយវិទ្យុបារាំង​អន្តរ​ជាតិ​ថាការដាក់ទណ្ឌកម្មពីសហគមអន្តរជាតិ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់ដល់វិស័យ​កាត់​ដេរ​។
លោកបន្តថាបច្ចុប្បន្នដង្ហើមសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើការអនុគ្រោះពន្ធពីក្រៅប្រទេសជាពិសេសអាមេរិ និង អ៊ឺរ៉ុប ដូច្នេះការដាក់ទណ្ឌកម្មណាមួយលើសេដ្ឋកិច្ចកម្ពុជានោះនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៧០ម៉ឺននាក់​ដែល​ធ្វើលើវិស័យវាយនភណ្ឌកាត់ដេរ។
លោក ឈាង វណ្ណារិទ្ធិបន្តថាស្ថានការណ៍នយោបាយនឹងកាន់​តែធ្ងន់ធ្ងរ​នោះអន្តរជាតិនឹងលូកដៃចូលជាក់ស្ដែង ដែល​មិន​ត្រឹមតែ​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ​ អំណាចនីតិប្រតិបត្តិនៃប្រទេសមួយចំនួននៅសហគមអ៊ឺរ៉ុប​ក៏ប្រកាស​ជំហរដាក់ទណ្ឌកម្ម ហើយកម្ពុជានឹងជួបគ្រោះមហន្តរាយនាពេលខាងមុខ បើមិនដោះស្រាយវិបត្តិនយោបាយ​។
ស្ថានការណ៍នយោបាយកម្ពុជាត្រូវបានសហគមអន្តរជាតិចាត់ទុកថាធ្លាក់ចុះដុនដាប បន្ទាប់ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​លោក កឹម សុខាត្រូវបានចាប់ខ្លួន និង ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង​ធំ នេះពីសំណាក់​រដ្ឋាភិ​បាល។
ទាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង សុទ្ធ​តែ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស ដោយ​ចាត់​ទុក​ជា​ការ​ធ្វើ​ឲ្យ​លំហូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​រួម​តូច និង​ដើរ​ថយ​ក្រោយ​ទៅ​វិញ។
សហគមន៍​អន្តរជាតិ​ថែម​ទាំង​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​មេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​ទៀត​ផង។
ប្រទេស​ស៊ុយអែត​បាន​ព្រមាន​ថា ប្រទេស​នេះ​នឹង​ពិចារណា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា ប្រសិន​បើ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ពិត​ជា​ត្រូវ​បាន​រំលាយ​មែន​នោះ៕

មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​ថា អាជ្ញាធរ​ដើរ​លួង​ឲ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ស្វាយរៀង​អះអាង​ថា អាជ្ញាធរ​ឃុំ​មកពី​បក្ស​កាន់អំណាច កំពុង​ធ្វើ​យុទ្ធនា​ការ​ដើរ​បញ្ចុះបញ្ចូល​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ ស្ទើរតែ​គ្រប់​ឃុំ​ទាំងអស់​នៅ​ខែត្រ​ស្វាយរៀង​ដោយ​សន្យាថា នឹង​រក្សា​ប្រាក់ខែ និង​តំណែង ប្រសិន​បក្ស​ជំទាស់​ត្រូវ​រំលា។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​យុទ្ធនាការ​នេះ ជា​សារ​គំរាមកំហែង​ផ្នែក​នយោបាយ និង​រំលោភ​អំណាច​តុលាការ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។
មន្ត្រី​មកពី​បក្ស​កាន់អំណាច នៅតែ​ព្យាយាម​បន្ត​ដើរ​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូងស្គរ​ម្តង​ហើយ​ម្តងទៀត​ទទូច​អោយ ឲ្យ​មេឃុំ​-​ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ ចុះចូល​បម្រើ​បក្ស​ប្រជាជន​កម្ពុជា បើ​ចង់​រក្សា​ដំណែង​ឲ្យ​នៅ​ដដែល ក្រោយ​គណបក្សប្រឆាំង​ត្រូវ​រំលាយ​នោះ
សមាជិក​ក្រុមប្រឹក្សាឃុំ​ទួលស្តី ស្រុក​ចន្ទ្រា មក​ពី​បក្ស​សង្គ្រោះ​ជាតិ លោក ភំ ថាន ឲ្យ​ដឹងថា មេឃុំ​ទួលស្តី លោក ប្រាក់ ឌិន ព្យាយាម​បញ្ចុះបញ្ចូល​លោក​ដោយ​សន្យា​នៅ​រក្សា​តំណែង និង​ប្រាក់ខែ ប្រសិន​បក្ស​ប្រឆាំង​ត្រូវ​រំសាយ​មែន​នោះ។ លោក​ប្តេជ្ញា​ថា នឹងមិន​ចូល​បម្រើ​បក្ស​កាន់អំណាច​ដាច់ខាត បើទោះបីជា​ត្រូវ​អស់​តំណែង និង​ប្រាក់​ខែ​ក្តី ហើយ​លោក​នឹង​បន្តការងារ​ថ្មី ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​ប្រសើរ​ជាង៖ «ឲ្យ​បញ្ចុះបញ្ចូល​ទៅ រក្សា​តំណែង នៅ​ថ្ងៃ​ខាងមុខ​គេ​រំលាយ​ហើយ។ ខ្ញុំ​ថា ខ្ញុំ​មិន​ខ្វល់​រឿង​តំណែង ឬ​មិន​តំណែង​ព្រោះ​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ឲ្យ។ អត់​មាន​បញ្ហា​ទេ បើ​អត់​តំណែង និង​ប្រាក់ខែ ក៏​ខ្ញុំ​រស់​ធម្មតា​ដែរ»។
ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​ទួល​ស្តី​មកពី​បក្ស​កាន់អំណាច លោក ប្រាក់ ឌិន បដិសេធ​យ៉ាងខ្លី​ថា លោក​មិនបាន​បញ្ចុះបញ្ចូល​សមាជិក​ក្រុមប្រឹក្សា​មកពី​បក្ស​សង្គ្រោះ​ជាតិ​នោះទេ៖ «អត់​ទេ ខ្ញុំ​មាន​ដែរ​បាន​ធ្វើ​អ៊ីចឹង​ទេ ខ្ញុំ​នៅតែ​កន្លែង​ចុះឈ្មោះ​បោះឆ្នោត»។
ពលរដ្ឋ​រស់នៅ​ខែត្រ​ស្វាយរៀង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចាត់ទុក​ចេតនា ចង់​រំសាយ​បក្សប្រឆាំង របស់​រដ្ឋាភិបាល គឺជា​ការដាក់​ទារុណកម្ម​ផ្លូវចិត្ត​ដល់​ពលរដ្ឋ និង​មន្ត្រី​បក្ស​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត លើ​ការ​ប្រ​កូត​ប្រជែង​ដោយ​ស្មើភាព​មក​លើ​បក្ស​កាន់អំណាច​មួយ​នេះ។ លោក​យល់​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះជាតិ​ចុះចូល​បម្រើ​បក្ស​កាន់អំណាច ហាក់ដូចជា លោក ហ៊ុន សែន ដឹង​មុន​ថា បក្សប្រឆាំង​នឹងត្រូវ​រំលាយ នៅ​គ្រា​ដែល​សំណុំ​រឿងនេះ​កំពុង​ឋិត​ក្នុង​កណ្តាប់ដៃ​តុលាការ។ បញ្ហា​នេះ​លោក​ចាត់ទុកថា លោក​ហ៊ុន សែន បាន​បំពាន​អំណាច​តុលាការ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​ពលរដ្ឋ​កត់ចំណាំ​ថា ទង្វើ​របស់លោក​ហ៊ុនសែន គឺជា​ទង្វើ​អាក្រក់៖ «មិន​អស់​ចិត្តត្រង់​ថា ពលរដ្ឋ​ផ្តល់​សិទ្ធិ​ឲ្យ ហើយ​រដ្ឋាភិបាល​ធ្វើ​របៀបនេះ​ដូចជា ខ្ញុំ​មិន​យល់​ត្រង់​ថា គាត់​ចង់​ធ្វើបាប​ពលរដ្ឋ​ដល់​ណា​ទៀត បើ​ពលរដ្ឋ​គាត់​គាំទ្រ គំរាមកំហែង​។ ខ្ញុំ​ជា​ពលរដ្ឋ​មិន​គាំទ្រ​ទេ នាយករដ្ឋមន្ត្រី​ធ្វើ​របៀបនេះ»។
ខណៈ​ថ្ងៃ​ជំនុំជម្រះ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាន់តែ​ខិតជិត​ចូលមក​ដល់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កាន់តែខ្លាំង​ឡើង និង​ជា​ចំហរ​អោយ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចូល​បម្រើ​បក្ស​កាន់អំណាច។ លោក ហ៊ុន សែន ហាក់​មាន​ជំនឿ​ដឹង​មុន​តុលាការ​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នៅ​ថ្ងៃទី១៦ វិច្ឆិកា​ខាងមុខ​ដោយ​តុលាការ​កំពូល ។
យ៉ាងនេះ​ក្តី​មន្ត្រីឃុំ​មួយចំនួន​មកពី​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ស្វាយរៀង សង្កត់ធ្ងន់​ថា បើ​រដ្ឋាភិបាល​រំសាយ​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ហាក់ដូចជា ការរំលាយ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ដែរ ព្រោះ​តំណែង និង​តួនាទី​របស់​មេឃុំ ការពារ​ដោយ​ច្បាប់​នេះ តាម​ប្រព័ន្ធ​សមាមាត្រ ហើយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​គួរតែ​រំលាយ​ដែរ ព្រោះ​គណៈកម្មការ​នេះ​បាន​ជ្រើសតាំង​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​កាន់​តំណែង តាម​អំណាច​សន្លឹក​ឆ្នោត
ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់​មាត្រា​១១ ចែងថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មាន​អាណត្តិ ៥ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ដែលមាន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​ចូលកាន់​តំណែង។
មន្ត្រី​អង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា អំណាច តុលាការ​គឺជា​អំណាច​ឯករាជ្យ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ពុំមាន​បុគ្គល​ណា​ម្នាក់ បំពាន​ស្ថាប័ន​នេះ​បានទេ តែ​យ៉ាងណា​លោក​ការបកស្រាយ​ណាមួយ​ដោយ​អ្នកកាន់អំណាច មុនពេល​តុលាការ​មិនទាន់​សម្រេច​ក្តី​គឺជា​សញ្ញា​បង្គាប់បញ្ជារ និង​គ្រប់​ដណ្តប់​លើ​អំណាចតុលាការ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន នគរបាល និង​យោធា គឺជា​មន្ត្រី​បំពេញ​កិច្ចការងារ​រដ្ឋ បម្រើ​ពលរដ្ឋ​គ្រប់រូប​ដោយ​ស្មើភាព ក៏ប៉ុន្តែ​បើ​មន្ត្រី​ទាំងនោះ យក​តួនាទី​ដើរ​បញ្ចុះបញ្ចូល​បម្រើ​ឲ្យ​បក្សនយោបាយ​ណាមួយ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ខុសច្បាប់៖ «គេ​មិនមាន​ឲ្យ​ធ្វើការ​ពាក់ព័ន្ធ​ការ​គំរាម​គំហែង និង​កា​រលូង​លោម​ទិញ​ទឹកចិត្ត​មានន័យថា ធ្វើ​របៀបនេះ​មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទេ។ បើ​គណបក្ស​មួយ​មិនទាន់​រលាយ ទោះបី​ម្នាក់ទៀត​ដើរចេញ​ក៏ដោយ មាន​មន្ត្រី​ច្រើន​ទៀត សមាជិកភាព​ច្រើន​ទៀត​ដែល​ងើបឡើង​ក្នុង​បេក្ខជន​ហ្នឹង»។
ទោះយ៉ាងណា​មន្ត្រី​មូលដ្ឋាន​មកពី​បក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​កិច្ចការ​តាម​តួនាទី នឹង​មិន​ភ័យព្រួយ​ចំពោះ​ការ​អំពាវនាវ របស់​លោក ហ៊ុន សែន នោះទេ។ ពួកគេ​ចាត់ទុក​ដំណែង​នេះ គឺ​ពលរដ្ឋ​ផ្តល់ជូន​តាម​អំណាច​សន្លឹក​ឆ្នោត និង​ធានា​ដោយ​ច្បាប់​ស្ដីពី​ការ​គ្រប់​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ហេតុនេះ​ការរំសាយ​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់លោក ហ៊ុន សែន គឺជា​ទង្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ៕

ប៉ូលិស​ខេត្ត​បាត់ដំបង​ឃាត់​រថយន្ត​ដឹក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​សង្គ្រោះជាតិ

មន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង បាន​ឃាត់​រថយន្ត​ដឹក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​៧​នាក់ របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​នេះ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ ដើម្បី​ទៅ​ចូលរួម​ប្រជុំ​ពង្រឹង​គណបក្ស​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ទៅ​គោលដៅ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា។
មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ ប្រមាណ​២០០​នាក់ បាន​ទៅ​ជួបជុំគ្នា នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​បាត់ដំបង ដូច​ការ​គ្រោងទុក បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​រារាំង​ដំណើរ​ពួកគាត់​នៅ​តាម​ផ្លូវ​ខ្លះ​ក៏ដោយ។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ថា យ៉ាងហោចណាស់ មាន​ក្រុមប្រឹក្សា​គណបក្ស​មកពី​តាម​ឃុំ​សង្កាត់​ចំនួន​២០០​នាក់ បាន​ចូលរួម​ប្រជុំ ដើម្បី​ពង្រឹង​គណបក្ស​នៅ​ទីស្នាក់ការ​បក្ស​ខេត្ត។ លោក ជា ជីវ អះអាង​ទៀត​ថា ការ​ជួប​ជុំ​គ្នា​នេះ ដើម្បី​ត្រៀមខ្លួន​ជា​ធ្លុង​មួយ របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ការ​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ​ខាងមុខ៖ «ម្យ៉ាង​វិញ ដោយសារ​តែ​ព្រឹត្តិការណ៍​នយោបាយ ដែល​មាន​ការប្រើប្រាស់​ពាក្យ​សម្ដី អូសទាញ​សមាជិក​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ ខ្ញុំ​ត្រូវតែ​ជួប​ប្រជុំ​ពង្រឹង​ស្មារតី និង​កិច្ចប្រជុំ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត»
ទោះជា​យ៉ាងណា​នៅ​ក្នុង​ការ​ជួបជុំ​នេះ សមត្ថកិច្ច​ខេត្ត​បាត់ដំបង មាន​ទាំង​ក្នុង​ឯកសណ្ឋាន​ប៉ូលិស​និង​ឯកសណ្ឋាន ស៊ីវិល​ជិត​១០​នាក់ បាន​ដាក់​ឃ្លាំមើល​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស ប៉ុន្តែ​មិនបាន​បង្ក​បញ្ហា​ដល់​ប្រជុំ​នោះ​ទេ។ ចំណែក​ឯ រថយន្ត​ដឹក​ក្រុម​ប្រឹក្សាឃុំ​មួយ​គ្រឿង ដែល​មាន​គ្នា​ចំនួន ៧​នាក់​មកពី​ស្រុក​រុក្ខគិរី ត្រូវ​ប៉ូលិស​ស្រុក​មួយ​នេះ ឃាត់​ជាប់ ធ្វើ​ឲ្យ​មិន​អាច​ទៅ​ចូលរួម​ប្រជុំ​បានទេ៖ «ហើយ​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ដំណើរ​ទៅ​ទេ ដោយសារ​មាន​សមត្ថកិច្ច​ស្ទាក់​រារាំង ហើយ​ឆែក​រក​ប័ណ្ណបើកបរ ដែល​ធ្វើ​ឲ្យ​យឺត​ពេល​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួក​យើង​ខ្ញុំ»

ទាក់ទង​នឹង​បញ្ហា​នេះ​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ជេត វណ្ណី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ចាំ​លោក​ឆែក​មើល​សិន ហើយ​ក៏​ផ្ដាច់​ទូរស័ព្ទ​ទៅវិញ ប៉ុន្តែ​ក្រោយមក​អាស៊ីសេរី បាន​ទាក់​ទៅ​លោក​ម្ដងទៀត​តែ​ពុំ​មាន​អ្នកទទួល៖ «ខ្ញុំ​សុំ​ឆែក​មើល​បាទ​ការ​នេះ ទាល់តែ​ឆែក​មើល​បន្តិច​បាន​និយាយ​កើត​បាទ»
មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កង សាវាង្ស លើក​ឡើង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ជួបជុំគ្នា ដើម្បី​ពង្រឹង​សមាជិក​គណបក្ស​របស់​ខ្លួន​នេះ គឺ​ពុំ​មាន​អ្វី​ខុសច្បាប់​ឡើយ។លោក​អះអាង​ទៀត​ថា ករណី​មាន​សមត្ថកិច្ច​រារាំង​ដំណើរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ណាមួយ មិន​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​គណបក្ស​នោះ លោក ចាត់​ជា​ទង្វើ​ខុសច្បាប់៖ «ក្នុង​ការ​ប្រមូលផ្ដុំ​មាន​គ្រប់​គណបក្ស​នយោបាយ មិន​ថា​គណបក្ស​ណា​ទេ ដូច្នេះ​សិទ្ធិ​សេរីភាព​នេះ ក្នុង​ការ​ប្រើប្រាស់​អនុវត្តន៍​ឲ្យ​ស្មើៗ​គ្នា អត់​អាច​មក​អ្នក​នេះ​ធ្វើ​បាន​អ្នកនោះ​ធ្វើ​មិនបាន ឬក៏​ខុសច្បាប់ គឺ​អត់​មាន​ទេ លើកលែងតែ​អ្នកនោះ​ជួបជុំ​ដោយ​ប្រើ​អំពើ​ហិង្សា ក្នុង​ការ​ធ្វើ​កូដកម្ម​អី​ផ្សេងៗ បាន​គេ​ត្រូវ​ហាមឃាត់។ ហើយ​បើ​គ្រាន់តែ ជួបជុំ​គ្នា​ធម្មតា គឺ​អត់​មាន​ហើយ​ត្រូវ​មានការ​គាំពារ​ពី​អាជ្ញាធរ​ទៀត​ផង»
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​លោក ជា ជីវ អះអាង​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​លោក ដែល​បាន​ចូលរួម​ប្រជុំ​ទាំងអស់​បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​បម្រើ​ឲ្យ​ដំបូល​ព្រះអាទិត្យ​ទៅ​មុខ​ទៀត ដោយ​មិន​លក់​ឧត្ដមគតិ​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​ឡើយ។ ម្យ៉ាងទៀត​លោក ថា សកម្មជន​គណបក្ស​ទាំងអស់​ក៏​ត្រៀម​ធ្វើ​យុទ្ធនាការ​ពង្រឹង​គណបក្ស​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេដង​ថែម​ទៀត​ដែរ៕

សកម្មជន​ការពារ​ព្រៃឈើ​ថា បទល្មើស​ព្រៃឈើ​កើតឡើង​ខ្លាំង​ក្នុង​ពិធី​បុណ្យ​អុំទូក

ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​សប្បាយរីករាយ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក ឈ្មួញ​រកស៊ី​ឈើ​ក៏​កំពុង​សប្បាយ​កាប់​ឈើ និង​ដឹកជញ្ជូន​គ្មាន​ពេល​ស្រាកស្រាន្ត​ឡើយ។ អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​ថា ប៉ុន្មាន​ថ្ងៃនេះ បទល្មើស​ព្រៃឈើ​កំពុង​កើតឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ព្រៃ និង​ការ​ដឹកជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ទាំង​ថ្ងៃ​ទាំង​យប់។
ឈ្មួញ​ព្រៃឈើ​ល្មើសច្បាប់​បាន​ឆក់​យក​ឱកាស​ដែល​ក្រុម​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក សម្រុកចូល​ព្រៃ​កាប់ និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន។ សកម្មជន​ការពារ​ព្រៃឈើ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ដូចនេះ ព្រោះ​ខ្វះ​ការ​យកចិត្ត​ទុក​ពី​សំណាក់​រដ្ឋាភិបាល។
សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក មីង អូន ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ក្នុង​ព្រៃ​លាន់​លឺ​តែ​សំឡេង​អារ​ឈើ ចំណែក​នៅ​តាម​ផ្លូវ​ចេញ​ចូល​ព្រៃ ឃើញ​គោយន្ត​ដឹក​ឈើ​ចេញ ហើយ​មាន​ឡាន​តូច​ធំ​ចាំ​ដឹក​ចេញពី​ព្រៃ។ លោក​ថា ឲ្យ​តែ​មាន​ពិធីបុណ្យ​ទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក បទល្មើស​ព្រៃឈើ​គឺ​កើតឡើង​ខ្លាំង។ លោក​ព្រួយ​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅតែ​បណ្ដែតបណ្ដោយ​ដូចនេះ ព្រៃឈើ​កម្ពុជា នឹង​វិនាស​អន្តរាយ។
ដូចគ្នា​នេះ​ដែរ សមាជិក​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក សឿន ពិសិទ្ធ ប្រាប់​ដែរ​ថា ប៉ុន្មាន​ថ្ងៃនេះ ឈ្មួញ​កំពុង​សម្រុក​ដឹក​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ពី​ខេត្ត​ជាប់​ព្រំដែន រតនគិរី មណ្ឌលគិរី និង​កំពង់ចាម តាម​ច្រក​ត្រពាំងផ្លុង និង​ច្រក​អូយ៉ាដាវ ជាដើម។ លោក​ថា ករណី​បទល្មើស​ព្រៃឈើ​កើតឡើង​ខ្លាំង ក្នុង​រដូវ​បុណ្យទាន​ដូចនេះ លោក​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​បែងចែក​កម្លាំង​ឲ្យ​មាន​អ្នក​នៅចាំ​ការពារ​យាមកាម​គ្រប់​ច្រក​ចេញ​ចូល​ដែល​ឈ្មួយ​ញ​ដឹកជញ្ជូន​ឈើ។ «សំឡេង»
ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ចេញមុខ​ប្រកាស​ក្ដែងៗ​ថា រដ្ឋាភិបាល​របស់​នឹង​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស លោក​ថែមទាំង​ប្រកាស​ដាក់​ជីវិត​ថែមទៀត​ផង​បើ​ការពារ​ព្រៃឈើ​មិនបាន។ ប៉ុន្តែ ព្រៃឈើ​នៅតែ​រង​ការ​បាត់បង់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។
ជាង​នេះ​ទៅ​ទៀត ខណៈ លោក ហ៊ុន សែន ហាក់​ដូច​ជា​បរាជ័យ​ក្នុង​កិច្ចការពារ​ព្រៃឈើ អង្គការ​គ្លូបល វីនេស (Global Witness) បាន​រក​ឃើញ​ថា លោក ហ៊ុន សែន មាន​ជាប់​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​ឈ្មួញ​ព្រៃឈើ ផ្ដល់​លុយ​រាប់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ទៅ​លោក ហ៊ុន សែន ជា​ថ្នូរ​ដែល​អាច​ឲ្យ​ពួក​អាច​ប្រកប​របរ​នេះ​បាន​តទៅទៀត។
អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​កំណែ​ទម្រង់​ច្រើន លើ​កិច្ច​គាំពារ​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។
ប៉ុន្តែ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ ខណៈ​ស្ថាប័ន​បង្ក្រាប​ព្រៃឈើ​ជាច្រើន​កំពុង​ធ្វើ​ការងារ​នេះ បើ​ទោះ​ជា​សមត្ថកិច្ច​មួយ​ចំនួន​រវល់​នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក។ «សំឡេង»
សកម្មជន​ការពារ​ព្រៃឈើ​យល់ថា បទល្មើស​ព្រៃឈើ​កើត​មាន នៅ​កន្លែង​ទិញ​ឈើ ដូច្នេះ​ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​បិទ​មិន​ឲ្យ មាន​ការ​នាំ​ឈើ​ចេញ​ក្រៅ​ប្រទេស គឺ​បទល្មើស​ព្រៃឈើ​ក៏​មិន​អាច​កើតឡើង​ទៀត​ដែរ។ ចំណែក ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង និយាយ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជាច្រើន គឺជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ និង​នៅ​តំបន់​ផ្សេងទៀត៕

Thursday, March 9, 2017

This is the ground-launched cruise missile that Russia has reportedly just deployed

On Tuesday, the New York Times reported that Russia had “secretly deployed” at least one operational unit of a ground-launched cruise missile known as the SSC-8.
The move, if confirmed, would be a direct violation of a landmark 1987 treaty that banned ground-launched missiles with a range between 300 to 3,400 miles. Commonly referred to as the INF or Intermediate-Range Nuclear Forces Treaty, it was billed at the time of its signing as one of the most “detailed and stringent” treaties in the history of nuclear arms control.
The existence of the SSC-8 missile is not new. Reports indicate that the nuclear-capable missile was first tested in early 2008. In 2014, after several years of watching the development of the missile program, the Obama administration announced that Russia had violated the INF treaty.
“The missile has been several years in development, so it is not a surprise,” said Jeffrey Lewis, the director of the East Asia Nonproliferation Program at the Middlebury Institute of International Studies at Monterey. “That said, there is a big difference between a system being developed and one that is deployed with military units.”
On Tuesday, a defense official, speaking on the condition of anonymity to discuss intelligence matters, would not say that the missiles had been “deployed” but that they had “moved around” in recent months. Army Lt. Col. Michelle Baldanza would not comment on the movement of the missiles but said that Russia remains in violation of its INF treaty obligations.
Michael Kofman, a Russian military analyst at the research organization CNA, indicated that the two units mentioned in the New York Times report are probably divisions similar to the structure of Iskander missile units. Traditionally, each missile division has four vehicles capable of launching the system, accompanied by supporting units meant for targeting, maintenance and reloading, Kofman said. He added that it would have taken months to prepare the missiles and their launchers for actual field deployments, raising questions about how long the Obama and Trump administrations knew of their location before it was reported on by the Times.

Little is known about the SSC-8, but according to Lewis, the missile is probably a ground-based version of the Russians’ Kalibr cruise missile. The Kalibr is a ship- and submarine-launched missile capable of carrying about 1,000 pounds of conventional explosives or a nuclear warhead. In a show of force, Russian vessels have launched Kalibrs into Syria on several occasions. While there are multiple variants of the Kalibr, its max range is about 1,500 miles.
The biggest question mark, however, is what the SSC-8 is launched from. If it is a larger variant of the Russian 9M728 cruise missile fired from the INF treaty-compliant Iskander short-range missile system, it might be able to fit on the same launcher, thus making it difficult for surveillance to discern the difference between the two.
It is unclear how the United States will respond to the continued development and potential deployment of the new missile. President Trump has called for warmer relations with Moscow, but Republican lawmakers voiced concern Tuesday over the reported missile activity.
“In light of the most recent developments, it is time for the new administration to take immediate action to enhance our deterrent posture in Europe and protect our allies,” Senate Armed Services Committee Chairman John McCain (R-Ariz.) said in a statement. “More broadly, we must continue the ongoing modernization of U.S. nuclear forces and ensure that NATO’s nuclear deterrence forces are survivable, well-exercised, and increasingly ready to counter Russian nuclear doctrine, which calls for the first use of nuclear weapons.”

សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​ដែល​រំលោភ​សន្ធិសញ្ញា​ត្រួតត្រា​អាវុធ

លោក​ឧត្តមសេនីយ៍ Paul Selva ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។


សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ជា​សាធារណៈ​ដល់​ប្រទេស​រុស្ស៊ី​ជា​លើក​ដំបូង​ចំពោះ​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​ដែល​រំលោភ​កិច្ច​ព្រម​ព្រៀង​ការ​ត្រួតត្រា​អាវុធ​ដែល​មាន​វ័យ​ចំណាស់​៣០​ឆ្នាំ។
ឧត្តមសេនីយ៍ Paul Selva ​នាយ​អគ្គ​សេនាធិការ​រង​កងទ័ព​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​នៅ​វិមាន​រដ្ឋ​សភា Capitol Hill សហរដ្ឋ​អាមេរិកថា ​ការ​ដាក់​ពង្រាយ​កាំជ្រួច​នៅ​នឹង​ដី​រំលោភ​ស្មារតី​នៃ​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​វង់​ប្រតិបត្តិការ​មធ្យម​ឆ្នាំ​១៩៨៧។
កំណត់​សម្គាល់​របស់​លោក​ឧត្តមសេនីយ៍ Selvaកាល​ពី​ថ្ងៃ​ពុធ​នៅ​ពី​មុខ​គណៈកម្មាធិការ​គ្រឿង​អាវុធ​របស់​សភា​តំណាងរាស្រ្ត​អាមេរិក​ជា​ការ​បញ្ចាក់​ជា​សាធារណៈ​លើក​ទី​មួយ​របស់​យោធា​សហរដ្ឋ​អាមេរិក​នូវ​របាយការណ៍​កាល​ពី​ខែ​មុន​ថា ​ រុស្ស៊ី​បាន​ដាក់​ពង្រាយ​កាំជ្រួច​នោះ​ដោយ​សម្ងាត់។
លោក​ឧត្តមសេនីយ៍ Selva បាន​ផ្តល់​សក្ខីកម្ម​ថា ​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ី​ល​របស់​រុស្ស៊ី​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ទីតាំង​កងទ័ព​របស់​យើង​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អឺរ៉ុប។​លោក​ឧត្តមសេនីយ៍​និយាយ​បន្ត​ទៀត​ថា ចំណាត់​ការ​នេះ​ជា​ការ​ប៉ុនប៉ង​ របស់​រុស្ស៊ី​ដើម្បី​គំរាម​កំហែង​ដល់​អង្គការ​អូតង់។
អតីត​រដ្ឋបាល​របស់​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា ​បាន​និយាយ​ថា កាំជ្រួច​មីស៊ីល​ប្រភេទ SSC-8 បាន​ត្រូវ​សាក​ល្បង​នៅ​ឆ្នាំ២០១៤ ​ដែល​ជាការ​រំលោភ​សន្ធិសញ្ញា​ដែល​បាន​ហាមឃាត់​កាំជ្រួច​មីស៊ីល​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​វង់​ប្រតិបត្តិការ​មធ្យម​ដាក់​ពង្រាយ​នៅ​លើ​ដី។
ការ​រំលោភ​នេះ​បាន​ត្រូវ​លើក​ឡើង​ជា​លើក​ដំបូង​ដោយ​លោក Rose Gottemoeller អគ្គ លេខាធិការ​រង​របស់​អង្គការ​អូតង់​ជាមួយ​មន្រ្តី​រុស្ស៊ី​នៅ​ឆ្នាំ​២០១៣ ដែល​កាល​នោះ​លោក​ជា​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការ​ត្រួតត្រា​អាវុធ​របស់​ក្រសួងការ​បរ​ទេស​អាមេរិក​ក្នុង​អំឡុង​នៃ​រដ្ឋបាល​របស់​លោក​អូបាម៉ា៕

ចិន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា

លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។


រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា ​ដោយ​លើក​ពី​ហេតុផល​នៃ​ការ​កើន​ឡើង​នៃ​ការ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ។ ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​ចិន ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​២​ចាត់​វិធានការ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នេះ។
ក៏ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋ​មន្រ្តី​ការបរទេស​ចិន Wang Yi ​បាន​និយាយ​ពី​អ្វី​ដែល​លោក​ពណ៌នា​ថា «វិបត្តិ​កាន់​តែ​ធ្ងន់ធ្ង​រឡើង‍» នោះ ​ពួក​អ្នក​វិភាគ​បាន​និយាយថា ​កំណត់​សម្គាល់​របស់​លោក​រដ្ឋ​មន្រ្តីការ​បរទេស​ចិន​សង្កត់​ពី​ការ​ចុះ​ថយ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ហើយ​និង​ព្រឹត្តិការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ។
ថ្លែង​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ខាងក្រៅ​ជំនួប​នយោបាយ​កម្រិត​ខ្ពស់​ប្រចាំ​ឆ្នាំ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន Wang Yiបាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ពី​ការ​មិនអើ​ពើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ ​ហើយ​និង​ការ​ជំទាស់​ប្រឆាំង​ដល់​កម្មវិធី​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ចិន ​បាន​ជជែក​ឲ្យ​ហេតុផល​ថា សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​ដោយ​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​បង្កើន​ការតាន​តឹង​ដែរ។
លោក​រដ្ឋមន្រ្តី​ការបរទេស​ចិន Wang Yi បាន​និយាយ​បន្ថែម​ទៀត​ថា «ភាគី​ទាំង​២ដូច ជា​រទេះភ្លើង​២ខ្សែ​ដែល​កំពុង​បង្កើន​ល្បឿន​សំដៅ​ដាក់​គ្នា ​ដោយ​គ្មាន​ភាគីណាមួយ​មាន​ឆន្ទៈ​ដកថយ​ទេ។ សំណួរ​គឺ​ថា​ តើ​ភាគី​ទាំង​២​ប្រុងប្រៀប​ដើម្បី​ប៉ះទង្គិច​គ្នា​ហើយ​ឬ​នៅ?‍»។
លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន ​បាន​អំពាវនាវ​កូរ៉េ​ខាង​ជើង​បញ្ចប់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំ​ជ្រួច​មីស៊ីល​របស់​ខ្លួន​ជាមុន​សិន​ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​បញ្ឈប់​សមយុទ្ធ​យោ​ធារបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

Wednesday, March 8, 2017

ជន​ភៀស​ខ្លួន​អ៊ីរ៉ង់​​ព្យាយាម​បង្កើត​សហគមន៍​ក្នុង​ព្រះវិហារ​គ្រិស្ត​សាសនា​នៅ​ក្នុង​ទីក្រុង​ហ្សាការតា

គ្រិស្តសាសនិក​ប្រមូល​ផ្តុំ​គ្នា​អធិដ្ឋាន​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​ហ្សាការតា។


នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​មិន​សូវ​មាន​ការ​តុបតែង​មួយ​ស្ថិត​ក្នុង​ផ្សារ​ទំនើប​នៅ​ក្នុង​ស្រុក ​Kelapa Gading ក្នុង​ក្រុង North Jakarta គឺ​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​កាត់​ចិន ​រស់​នៅ​យ៉ាង​ច្រើន​កុះ​ករ​នោះ​​ បាន​មក​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នេះ​ដើម្បី​ធ្វើ​ការ​បន់ស្រន់។ គេ​បាន​ឮ​អាចារ្យ​សូត្រ​ធម៌​ថា៖ «ចូរ​ស្រឡាញ់​ព្រះ​របស់​អ្នក និង​អ្នក​ជិត​ខាង​របស់​អ្នក»។ លោក​អាចារ្យ​រូប​នោះ​គឺ​ជាជនភៀស​ខ្លួន​កាន់​សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​កាលពី​៦​ឆ្នាំ​មុន​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​ក្រុម​អាជ្ញាធរ។
សូម​ស្វាគមន៍​មក​កាន់​ភ្នាក់ងារ​សេវា​ជន​ភៀស​ខ្លួន​សម្រាប់​ជនជាតិ​ពែក ដែល​ស្ថិតនៅ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត ​សម្រាប់​ជន​ភៀស​ខ្លួន​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​ហ្សាការតា។
លោក ​Mohamed Rasool Bagherian ​គឺ​ជា​បព្វជិត​ម្នាក់​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​ជាមួយ​ក្រុមគ្រួសារ​របស់​លោក ដោយសារ​តែ​ពួកគេ​គោរព​សាសនា​គ្រិស្ត។ ជនភៀស​ខ្លួន​ជា​ច្រើនបាន​ប្តូរ​ទៅ​គោរព​សាសនា​គ្រិស្ត​ ក្នុង​អំឡុងពេល​ដែល​ពួកគេ​ជួប​ប្រទះ​បទ​ពិសោធន៍​អាក្រក់ៗជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ជាទី​ដែល​ជន​ភៀស​ខ្លួន​ និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ ឬ​ចូល​សាលារៀន។ អ្នក​មក​ព្រះវិហារ​ជា​ទៀងទាត់​មួយ​ចំនួន​ មិន​មែន​ជា​គ្រិស្ត​សាសនិក​នោះ​ទេ ពួកគេ​គ្រាន់​តែ​ជា​ជន​ភៀស​ខ្លួន​ ហើយ​ចង់​ជួបជុំ​ជាមួយជនជាតិ​អ៊ីរ៉ង់​ដូច​គ្នា​ និង​ដើម្បី​ទទួល​បាន​អាហារ​ទទួល​ទាន។
ហេតុ​អ្វី​បាន​ជា​ជនជាតិ​អ៊ីរ៉ង់​ងាក​ទៅ​កាន់​សាសនា​គ្រិស្ត?
សាសនា​គ្រិស្ត​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើទោះ​បីជា​ការ​ឈប់​ជឿ​លើ​សាសនា​ឥស្លាម​អាច​ត្រូវ​បាន​គេដាក់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​ដែល​ដឹកនាំ​ដោយ​សាសនានេះ​ក៏​ដោយ។ ក្រៅ​ពី​ជនជាតិ​អាមេនី និង​ជនជាតិ​អាហ្សេរី​កាន់​សាសនា​គ្រិស្ត​ដែល​រស់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​អស់​រាប់​សតវត្សរ៍​មក​ហើយ ក៏​មាន​ការកើនឡើង​ចំនួន​អ្នក​កាន់​សាសនា​មូស្លីម​និកាយ​ស៊ីអ៊ីត​ ដែល​បាន​ងាក​ទៅ​កាន់​សាសនា​គ្រិស្ត​ជា​ច្រើន​ផងដែរ។
ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ប៉ាន់ស្មាន​ថា ​នៅ​ប្រទេស​អ៊ីរ៉ង់ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ៧៥​ លាន​នាក់ មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ប្រមាណ​ពី​ ៣០០.០០០​ ទៅ​៥០០.០០០​នាក់ ។ ​អ្នក​កាន់​សាសនា​គ្រិស្ត​បាន​យក​ផ្ទះ​ធ្វើ​ជា​ «ព្រះ​វិហារ» ដោយ​សារ​តែ​បព្វជិត​អាច​នឹង​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​តាម​ព្រះវិហារ។
លោក Bagherian និង​ភរិយា​របស់​លោក​បាន​ប្តូរ​មក​កាន់​សាសនា​គ្រិស្ត​នៅ​ក្នុង​ឆ្នាំ​ ២០០៥។ លោក​បាន​និយាយ​ថា ការ​ប្តូរ​ទៅ​គោរព​សាសនា​គ្រិស្ត​មិន​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ទេ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ហើយ​ក៏​គ្មាន​នរណា​ធ្វើ​បាប​យើង​ទេ​នៅ​ពេល​នោះ។ លោក​បាន​យក​ផ្ទះ​របស់​លោក​ធ្វើ​ជា​ព្រះវិហារ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។
លោក​បាន​ប្រាប់ VOA ថា៖ «ប៉ុន្តែ​លោក ​Ahmedinajad ​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​ បាន​ចាប់​ផ្តើម​ដាក់​សម្ពាធ​លើ​អ្នក​កាន់​សាសនា​គ្រិស្ត ​ភ្លាមៗ​បន្ទាប់​ពី​ការ​បោះឆ្នោត។ ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពីរ​ដង​ ម្តង​នៅ​ក្នុង​ឆ្នាំ​២០០៧ និង​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១០ ហើយ​បន្ទាប់​មក​គេ​បាន​បង្ខំ​ឲ្យ​យើង​ចាក​ចេញ​ពី​ប្រទេស​នេះ។ យើង​មាន​កូន​ប្រុស​តូច​មួយ ​ហើយ​យើង​បារម្ភ​ពី​អាយុ​ជីវិត​របស់​គេ»។
កូន​ប្រុស​របស់​ពួកគេ​ឈ្មោះ​ Ahura ​មាន​អាយុ​៨​ឆ្នាំ និង​បាន​ដឹង​ធំ​ក្តីនៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។
ព្រះ​វិហារ​សហគមន៍
ប្រសិន​បើ​ក្រុង​ហ្សាការតា​មិន​មែន​ជា​កន្លែង​សមរម្យ​សម្រាប់​គ្រួសារ​នេះ នោះ​ព្រះវិហារ​ជា​កន្លែង​ដែល​ផ្ទុយ​ពី​នេះ។ ​លោក ​Bagherian ​គឺ​ជា​បព្វជិត​មាន​ប្រជាប្រិយភាព​ម្នាក់។ លោក​និយាយ ភាសា​អ៊ីរ៉ង់ និងភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ។ លោក​អាច​ធ្វើ​ធម្មទេសនា​បានរយៈ​ពេល​៩០​នាទី ដោយ​មាន​ដាក់​បទ​បង្ហាញ​ជា ​PowerPoint ​ផង​ដែរ។ គាត់​ទេសនា​ចេញ​ពី​អសនៈ​ Lucite​ ដ៏​ភ្លឺ​ច្បាស់ ​និង​មាន​បំពាក់​ទៅ​ដោយ​ផ្កា​ពណ៌​ស្វាយ និង​ទៀន​អគ្គិសនី។​
កិច្ច​ជួប​ជុំ​ដើម្បី​ពិធី​សាសនា​នោះ​ផ្តើម​ដំបូង​ជាមួយ​នឹង​បទ​ចម្រៀង​ដែល​គ្រប់​គ្នា​ច្រៀង​តាម​ជា​ភាសា​អង់គ្លេស និង​ភាសាអ៊ីរ៉ង់។ កាលពី​ថ្ងៃ​អាទិត្យ​នា​ពេល​ថ្មីៗ​នេះ លោក Bagherian ធ្វើ​បទ​អត្ថាធិប្បាយ​ដោយ​លើក​យក​រឿង​ប្រៀបធៀបទាក់​ទង​នឹង​ក្អម​ថ្លា​មួយ​ ដែល​ស្រ្តី​ក្រីក្រ​ម្នាក់​ប្រើ​ដើម្បី​ដុស​លាង​ព្រះ​បាទ​របស់​ព្រះ​យេស៊ូ​ ដោយ​ប្រើទឹក​អប់​ដ៏​ថ្លៃ​របស់​នាង។
លោក Bagherian បាន​ប្រាប់​ក្រុម​មនុស្ស​ប្រមាណ​ជា​៣០​នាក់​ថា៖ «ប្រសិន​បើ​អ្នក​ធ្វើ​អ្វី​មួយ​សម្រាប់​ព្រះ នោះ​វា​មិន​អាច​កាត់​ថ្លៃ​បាន​ទេ»។ នៅ​ពេល​សួរ​ថា​ តើ​គាត់​យល់​ឃើញ​ថា​ការ​ព្យាយាម​ដ៏​លំបាករបស់​គ្រួសារ​គាត់​គឺ​ដើម្បី​ទទួលបាន​សេរីភាព​សាសនា​ឬ​យ៉ាង​ណា​នោះ​ គាត់​បាន​ឆ្លើយ​ថា​ «នេះ​ជា​ផ្លូវ​មួយ​ដែល​យើង​សម្លឹង​ឃើញ»។
ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​សម្រាប់​ជនជាតិ​ពែក​ ទទួល​បាន​បន្ទប់​ប្រជុំ​របស់​ខ្លួន​ពី​ព្រះវិហារគ្រិស្ត​ Abbalove Ministries ​ដែល​ជា​ព្រះវិហារ​ឥណ្ឌូនេស៊ី-ចិន​ និង​មាន​សមាជិក​ប្រមាណ​ជា​២.០០០នាក់​ ដែល​ធ្វើ​ការ​ប្រជុំ​នៅ​ក្នុង​សាល​ជាប់​នោះ​ នៅរៀង​រាល់​រសៀល​ថ្ងៃ​អាទិត្យ។ ព្រះ​វិហារ Abbalove ក៏​ផ្តល់​អាហារ​ថ្ងៃ​ត្រង់​និង​សេវា​ផ្សេងៗ​ទៀត​សម្រាប់​ការ​ជួបប្រជុំ​តូចៗ។
លោក​ Bagherian ​និយាយ​ថា៖ «សមាជិក​របស់​ព្រះ​វិហារ​ Abbalove ​ទទួល​បាន​ពរ​ច្រើន​ណាស់។ ពួកគេ​បានជួល​ផ្ទះ​សំណាក់នៅ​ក្នុង​ស្រុក Kelapa Gading ឲ្យ​គ្រួសារ​របស់​ខ្ញុំ​នៅ ​អំឡុងពេល​ដែល​ពួក​យើង​រង់ចាំ​ព័ត៌មានអំពី​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​របស់​យើង»។
គ្រួសារ​លោក​ Bagherians​ ​ធ្លាប់​បានអធិដ្ឋាន​នៅ​ក្នុង​ព្រះវិហារ​ Anglican ​ក្នុង​ក្រុង​ហ្សាការតា ប៉ុន្តែ​កាលពី​ ៣ ឆ្នាំ​មុន គ្រូ​គង្វាល​ជនជាតិ​អូស្រ្តាលី​របស់​ពួក​គេ​ គឺ​លោក Jeff Hammond បាន​ឲ្យ​យោបល់​ថា​ ពួក​គេ​គួរតែ​បង្កើត​ទីភ្នាក់ងារ​ដែល​ប្រើប្រាស់​ភាសា​ អ៊ីរ៉ង់ ​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​សហគមន៍​ជន​ភៀស​ខ្លួន។
ស្រ្តី​ជនជាតិ​អ៊ីរ៉ង់​វ័យ​កណ្តាល​ម្នាក់​ដែល​បាន​លាង​បាប​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ក្រុង​ហ្សការតា ​និយាយ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ និង​ខ្ញុំ​បាន​រក​ឃើញ​សហគមន៍​នេះ​នៅ​ពេល​យើង​មក​ដល់ក្រុង​ហ្សាការតា​ ហើយ​យើង​មាន​អារម្មណ៍​ថា ​យើង​បាន​ឃើញ​ពន្លឺ​ថ្មី។ លោក​អ្នក​មិន​អាច​យល់​ច្បាស់​ទេ​ថា​ ច្បាប់​ឥស្លាម​អាក្រក់​ប៉ុន​ណា​សម្រាប់​យើង។ ជាពិសេស​ថា​តើ​ច្បាប់​នោះ គាប​សង្កត់​ស្រ្តី​យ៉ាង​ដូចម្តេច​នោះ។ ខ្ញុំ​មិន​ស្តាយ​ក្រោយទេ បន្ទាប់​ពី​ខ្ញុំ​បាន​ប្តូរ​ជំនឿ​រួច​មក»។
ករណី​ដ៏​លំបាក​សម្រាប់​ការ​តាំង​ទីលំនៅថ្មី
មិន​ដូច​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​ចំនួន​ជន​ភៀស​ខ្លួន​ និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ទេ​ ជន​ភៀស​ខ្លួន​អ៊ីរ៉ង់​មាន​ចំនួន​តែ​៣​ភាគរយ​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ជា​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ និង​ជា​អ្នក​មាន​ការងារ​ល្អៗ​ដែល​បាន​ប្រតិកម្ម​ខ្លាំងៗ​នៅ​ក្រោម​ការ​ដឹកនាំ​បែប​សាសនា​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។​
ការណ៍​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ប័ណ្ណ​ជន​ភៀស​ខ្លួន​ពី​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ UNHCR កុំ​ថា​ឡើយ​លទ្ធភាព​ក្នុង​ការស្ថិត​នៅ​ក្នុង​បញ្ជី​រង់ចាំ​នោះ។ ខណៈ​ដែល​ក្រុមជន​ភៀស​ខ្លួនអំបូរ ​Hazara​ អាហ្វហ្គានីស្ថាន​មាន​អំណះអំណាង​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អាយុជីវិត​នោះ ប្រទេស​អ៊ីរ៉ង់​មាន​រដ្ឋាភិបាល​ដែល​មាន​ស្ថិរភាព ​ទោះ​ណា​ខ្លួន​ជា​របប​ផ្តាច់​ការ​ក៏​ដោយ។​
ការណ៍​នេះ​ធ្វើ​ឲ្យ​ជនជាតិ​អ៊ីរ៉ង់​មាន​អាទិភាព​តិច​តួច​សម្រាប់​ការ​តាំង​ទីលំនៅ​ថ្មី។ ជា​ការ​ពិត ជា​រៀង​រាល់​ឆ្នាំ មាន​ជន​ភៀស​ខ្លួន​អ៊ីរ៉ង់​ចំនួន​តិច​តួច​ ដែល​មិន​សប្បាយ​ចិត្ត​ដោយសារ​ការ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ជន​ភៀស​ខ្លួន ឬ​សិទ្ធិ​ជ្រក​កោន ហើយ​បាន​ជ្រើស​រើសយក​មធ្យោបាយ​មួយ​ដែល​គេ​ហៅ​ថា «ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត» ​ដោយ​ពួក​គេ​ប្តូរ​ទៅ​សុំ​ជំនួយ​ពី​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ IOM។ អង្គការ​នេះ​ធ្វើ​ការ​កក់​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​ប្រទេស​អ៊ីរ៉ង់​វិញ។​
ជន​ភៀស​ខ្លួន​ស្ទើរ​តែ​ទាំង​អស់​នៅ​ព្រះវិហារ​ក្នុង​កម្មវិធីថ្ងៃ​អាទិត្យ ​បាន​សម្តែង​ការ​អស់​សង្ឃឹម​ថា​ ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​នា​ពេល​ថ្មីៗ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​រួម​មាន​ទាំង​ប្រទេស​អ៊ីរ៉ង់​ និង​ការ​ផ្អាក​កម្មវិធី​តាំង​ទីលំនៅ​របស់​ជន​ភៀស​ខ្លួន​ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​អាច​មិន​ជ្រើស​រើស​សហរដ្ឋ​អាមេរិក​ជា​ជម្រើស​គោលដៅ​ចុង​ក្រោយ​របស់​ពួកគេ​បាន​ទេ។
យ៉ាង​ណា​ក៏ដោយ​ រាល់​ជនភៀស​ខ្លួន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រះវិហារ​នោះ វា​មិន​មែន​ជា​ការ​សម្រេច​លេង​សើច​នោះ​ទេ​ក្នុងការ​រត់​ចេញ​ពី​ប្រទេស​របស់​ខ្លួន​នោះ។
លោក​ Reza ជា​បុរស​វ័យ​ក្មេង​ម្នាក់​ចេះ​លេង​ព្យាណូ​នៅ​ព្រះវិហារ ​នៅ​ថ្ងៃ​អាទិត្យ​និយាយ​ថា៖ «ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយសារ​តែ​លេង​ភ្លេង។ តើ​លោក​អ្នក​អាច​ស្រមៃ​ឃើញ​ទេ? តន្រ្តី​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​ខ្ញុំ។ ខ្ញុំ​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​នេះ។ ខ្ញុំ​ត្រូវ​តែ​ចាក​ចេញ​ពី​ប្រទេស​នេះ»។
ព្រះ​វិហារគ្រិស្ត​ Abbalove មិន​ត្រឹម​តែ​ជា​ស្ថាប័ន​សង្គម​ដែល​បម្រើ​ដល់​ជន​ភៀស​ខ្លួន​អ៊ីរ៉ង់​តែ​មួយ​មុខ​នោះ​ទេ។ អង្គការ​សាសនា​គ្រិស្ត​ Jakarta International Christian Fellowship ដែល​ជា​អង្គការ​មិន​ប្រកាន់​និកាយ​សាសនា​មួយ​ណា​នោះ​ ក៏​ទទួល​យក​ជន​ភៀស​ខ្លួន​មួយចំនួន​ផង​ដែរ។ ក្មេងៗ​អ៊ីរ៉ង់​ ១២​ នាក់​បាន​ទៅ​រៀន​នៅ​មជ្ឈមណ្ឌល​សិក្សា ​Roshan​ ដែល​ជា​សាលា​មួយ​សម្រាប់​ជន​ភៀស​ខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ខេត្ត ​South Jakarta ​ហើយមាន​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​គឺ​ជា​គ្រូ​បង្រៀន​នៅ​ទី​នោះ។​
បើ​ទោះ​បី​ជា​ប្រទេសឥណ្ឌូនេស៊ី​គ្រាន់​តែ​ជា​កន្លែង​រង់ចាំ​ដើម្បី​ទៅ​ប្រទេស​ទី៣​ក៏​ដោយ ជនជាតិ​អ៊ីរ៉ង់​ជាច្រើន​និយាយ​ថា ពួក​គេ​មាន​ភាព​ធូរ​ស្បើយ​ច្រើន​នៅ​ពេល​ពួកគេ​នៅ​ទី​នោះ។​
លោក​ Arash Ehteshamfar ដែល​បាន​រត់ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ឆ្នាំ ២០១១ ​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​និយាយ​ថា៖ «ទី​នេះ​ក៏​ជា​ប្រទេស​ឥស្លាម​ដែរ​ ប៉ុន្តែ​គេ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ វា​ខុស​គ្នា​ដូច​ថ្ងៃ​និង​យប់​អញ្ចឹង។ ហើយ​ច្បាស់​ណាស់ យើង​មាន​ព្រះ​វិហារ​គ្រិស្តនេះ ហើយជា​ផ្ទះ​របស់​យើង​នៅ​ក្នុង​ប្រទេស​នេះ»៕
ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង

មេដឹកនាំ Kim Jong Un​ គ្រប់គ្រង​ការ​បាញ់​បង្ហើ​រ៉ុក្កែត​ផ្លោង​ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។


ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ស្នើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។
នៅ​មុន​ការ​ប្រជុំ​នា​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi បាន​ស្នើ​កូរ៉េ​ខាង​ជើង​ឲ្យ​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន និង​បាន​ស្នើ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ពួកគេ។
សកម្មភាព​របស់​ភាគី​នីមួយៗ​រង​ការ​ថ្កោល​ទោស​ពី​ភាគី​ប្រឆាំង​របស់​ខ្លួន ដែល​នេះ​ដូច​អ្វី​ដែល​លោក Wang Yi បាន​រៀប​រាប់​ថា វា​ប្រៀប​ដូច​ជា​រថភ្លើង​ពីរ​ខ្សែ​ដែល​បង្កើន​ល្បឿន​របស់​ខ្លួន​បើក​សំដៅ​ទល់​មុខ​គ្នា​ដោយ​មិន​ព្រម​ឈប់​អញ្ចឹង។
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ថ្កោល​ទោស​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង និង​បាន​ព្រមាន​ថា ការ​ប្រយុទ្ធ​គ្នា​ផ្នែក​យោធា​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​តំបន់។
សេចក្ដី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​មាន​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន «បង្វែរ​ធនធាន​របស់​ខ្លួន​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​សម្រេច​គោល​បំណង​គ្រាប់​ផ្លោង​មីស៊ីល ខណៈពេល​ដែល​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​កំពុង​រង​ទុក្ខ​វេទនា‍»។
កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល ៤ គ្រាប់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលម្ង៉ៃ ដែល​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

Tuesday, March 7, 2017

ជនជាតិ​វៀតណាម​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ស្រ្តី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ករណី​ឃាតកម្ម​​លោក Kim Jong Nam

ស្ត្រី​ជន​សង្ស័យ​ Doan Thi Huong (កណ្ដាល) កំពុង​ស្ថិត​នៅក្នុង​នីតិវិធី​ស៊ើបសួរដោយ​តុលាការ​ក្នុង​ស្រុក Sepang ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​១ ខែ​មីនា។

ស្ត្រី​ជន​ជាតិ​វៀតណាម​ដ៏​ល្បីល្បាញ​២​នាក់​កំពុង​តែ​ធ្វើ​ការ​ក្រៅ​ផ្លូវការ​ពី​រដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការអំពើ​ឃាតកម្ម​ទៅ​លើ​បង​ប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។ ​
អ្នកស្រី​ Le Hoai Anh ​ពាណិជ្ជករ​នៅ​ទីក្រុង​ហូរជីមិញ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន HAL Group ចែក​ចាយ​ផលិតផល​គ្រឿង​សម្អាង​និង​ប្រព័ន្ធ ​spa​ បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នកស្រី​ក្នុង​ការជួយ​ដល់​នាង​ Doan Thi Huong។ អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ពុំ​ទទួល​បាន​ការ​ការពារ​ចាំ​បាច់​ពី​ផ្លូវ​ច្បាប់​នោះ​ទេ​»។
យោង​តាម​សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ជនជាតិ​វៀតណាម​ជាច្រើន​ជឿ​ថា រដ្ឋាភិបាល​របស់​ពួកគេ​មិន​បាន​ផ្តល់​ការគាំទ្រ​គ្រប់​គ្រាន់​ដល់​នាង ​Doan ​នោះ​ទេ។
អ្នកស្រី ​Nguyen Hoang Anh ​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ ​Foreign Trade​ ក្នុង​ទីក្រុង​ហូរជីមិញ ​បាន​ថ្លែង​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ថា៖ «គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាលធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​នាង​នោះ​ទេ។ មនុស្ស​តែ​ម្នាក់​ដែល​បាន​ជួប​នាង​គឺ​អ្នក​តំណាង​នៅ​ស្ថានទូត​វៀតណាម។ ខ្ញុំ​ប្រាកដ​ណាស់​ថា​នាង​ឯកោ​និង​កំពុង​ជួប​វិបត្តិ»។
អ្នកស្រី ​Le​ និង​អ្នកស្រី ​Nguyen ​បាន​រៃអង្គាស​ប្រាក់​បាន​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ដែល​ទឹកប្រាក់​នេះ​ច្រើន​ជាង​ប្រាក់​ខែ​មួយ​ឆ្នាំ​របស់​កម្មករ​វៀតណាម​ទៅ​ទៀត។ ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ខ្លួន​បាន​ទាក់​ទង​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​នាង Doan ​ដើម្បី​ពិភាក្សា​អំពី​ការបញ្ជូន​ពួកគេ​ទៅ​ជួប​នាង និង​ជ្រើសរើស​មេធាវី​ម្នាក់​ឲ្យ​ជួយ​នាង៕


Monday, March 6, 2017

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​ឆ្លើយ​ឆ្លង​របស់​លោក​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បន្ថែម​ទៀត ក្រោយ​ពី​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​សំឡេង​បែក​ធ្លាយ​នេះ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី២ កំណាត់​ទី២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី២ កំណាត់​ទី១ នៅ​ថ្ងៃ​ទី៦ មីនានៅណា? ។ លោក ហ៊ុន សែន ថ្លែង​ទទួល​ស្គាល់​សារ​សំឡេង​ទាំង​នោះ ជា​របស់​លោក​និង​លោក កឹម សុខា។ លោក​ថ្លែង​ឌឺ​ទៅ ​លោក កឹម សុខា មិន​ហ៊ាន​ទទួល​ស្គាល់​សំឡេង​ដែល​លេច​ធ្លាយ។ លោក ហ៊ុន សែន បន្ត​ថា នឹង​បញ្ចេញ​សារ​សន្ទនា​ទាំង​អស់​រវាង​លោក និង​លោក កឹម សុខា បើ​ចង់​សាក​ជាមួយ​លោក។ កាល​ថ្ងៃ​ទី​៥ មីនា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា គណបក្ស​របស់​លោក​កំពុង​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាង​ណា​ដើម្បី​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ហើយ​គណបក្ស​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា នោះ​ទេ។ លោក យឹម សុវណ្ណ ក៏​មិន​បកស្រាយ​ថា ខ្សែ​អាត់​សំឡេង​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ជា​ការពិត ឬ​យ៉ាង​ណា​នោះ​ដែរ។ សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ… កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប ១​រូប នៅ​ថ្ងៃ​ទី​១៣ មីនា បន្ទាប់​ពី​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា។
កាល​ពី​​ថ្ងៃ​ទី​២៧ កុម្ភៈ តុលាការ​នេះ បាន​ពន្យារ​ពេល​សវនាការ​ជំនុំ​ជម្រះ​ម្ដង​មក​ហើយ លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយសារ​តែ​ការ​ឆ្លើយឆ្លង​លិខិត​រដ្ឋបាល​យឺតយ៉ាវ។
ដោយឡែក សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ក៏​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង ៥​នាក់​ហើយ ដោយ​សំអាង​ហេតុ​ថា បារម្ភ​ខ្លាច​រត់​គេច​ខ្លួន និង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។
សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក ទាំង ៤​រូប មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​មន្ត្រី គ.ជ.ប លោក នី ចរិយា ជាប់​ចោទ​ពី​បទ​សម​គំនិត​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦។ អ្នក​ទាំង ៥​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​ប្រកាន់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​សន្ទនា​ជាមួយ​លោក កឹម សុខា បន្ថែម​ទៀត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev 


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​ឆ្លើយ​ឆ្លង​របស់​លោក​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បន្ថែម​ទៀត ក្រោយ​ពី​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​សំឡេង​បែក​ធ្លាយ​នេះ។
លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី២ កំណាត់​ទី២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី២ កំណាត់​ទី១ នៅ​ថ្ងៃ​ទី៦ មីនានៅណា? ។ លោក ហ៊ុន សែន ថ្លែង​ទទួល​ស្គាល់​សារ​សំឡេង​ទាំង​នោះ ជា​របស់​លោក​និង​លោក កឹម សុខា។ លោក​ថ្លែង​ឌឺ​ទៅ ​លោក កឹម សុខា មិន​ហ៊ាន​ទទួល​ស្គាល់​សំឡេង​ដែល​លេច​ធ្លាយ។ លោក ហ៊ុន សែន បន្ត​ថា នឹង​បញ្ចេញ​សារ​សន្ទនា​ទាំង​អស់​រវាង​លោក និង​លោក កឹម សុខា បើ​ចង់​សាក​ជាមួយ​លោក។
កាល​ថ្ងៃ​ទី​៥ មីនា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា គណបក្ស​របស់​លោក​កំពុង​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាង​ណា​ដើម្បី​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ហើយ​គណបក្ស​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា នោះ​ទេ។ លោក យឹម សុវណ្ណ ក៏​មិន​បកស្រាយ​ថា ខ្សែ​អាត់​សំឡេង​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ជា​ការពិត ឬ​យ៉ាង​ណា​នោះ​ដែរ
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Sunday, March 5, 2017

ចិន​បង្កើន​ថវិកា​៧ភាគរយ​សម្រាប់​វិស័យ​ការពារ​ប្រទេស

រូបភាពឯកសារ៖ មន្រ្តី​កងទ័ព​ជើង​ទឹក​ចិនឈរ​នៅ​ខាង​មុខ​នាវាកា​លពី​ថ្ងៃទី០៧​ ធ្នូ ២០១៦ ទីក្រុង San Diego។


ចិន​បាន​ឲ្យ​ដឹង​ថា ថវិកា​សម្រាប់​វិស័យ​ការពារ​ប្រទេស​របស់​ខ្លួន​នឹង​កើន​ឡើង​ ៧ភាគរយ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​ឆ្នាំ​ទី២ជាប់គ្នា​ហើយ ដែល​ចិន​បង្កើន​ភាគរយ​នៃ​ថវិកា​ចំណាយ​យោធា​របស់​ខ្លួន​នៅ​ខ្ទង់​រាយ។
ថវិកា​ជាក់​លាក់​សម្រាប់​វិស័យ​ការពារ​ប្រទេស​របស់​ចិន​សម្រាប់​ឆ្នាំ២០១៧ នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​សភា​ចាប់​ផ្តើម​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។
ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​ជិត​ខាង​របស់​ចិន​កាន់​តែ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​យុទ្ធសាស្ត្រ​យោធា​របស់​ចិន ក្រោយ​ពេល​ដែល​ចិន​បាន​ពង្រីក​ទ័ព​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​បាន​បង្កើត​កោះ​សប្បនិម្មិត​ដែល​អាច​សាងសង់​មូលដ្ឋាន​យោធា​នៅ​ទីនោះ​បាន។
អ្នក​នាំ​ពាក្យ​សភា​ចិន​លោកស្រី Fu Ying បាន​ព្យាយាម​ច្រានចោល​មន្ទិល​សង្ស័យ​របស់​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ លោក​ស្រី​បាន​ថ្លែង​ថា៖«មើល​កាលពី​ទសវត្សរ៍​កន្លង​ទៅ មាន​ជម្លោះ​ជា​ច្រើន មាន​តាំង​ពី​សង្គ្រាម​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត បាត់​បង់​ទ្រព្យ​សម្បតិ្ត ហើយ​មាន​ជន​ភៀសខ្លួន​ដែល​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​និង​គ្មាន​ផ្ទះ​សម្បែង។ តើ​សង្គ្រាម​មួយ​ណា​ដែល​បង្ក​ឡើង​ដោយ​ចិន​នោះ‍»?
ប្រទេស​ព្រុយណេ ​ប្រទេស​ហ្វីលីពីន កោះតៃវ៉ាន់ និង​ប្រទេស​វៀតណាម ក៏​បាន​ទាមទារ​ដែន​ទឹក​ទាំង​ស្រុង​និង​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ​ ដែល​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ ក៏​ដូច​ជា​ធនធាន​ថាមពល​ដែល​ស្ថិត​ក្រោមបាត​សមុទ្រ​ផង​ដែរ។
ព័ត៌មាន​ស្តី​ពី​ថវិកា​យោធា​របស់​ចិន​ត្រូវ​បាន​រាយការណ៍​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​ថ្លែង​ថា អាមេរិក​ដែល​មាន​អំណាច​យោធា​រឹង​មាំ​បំផុត​នៅ​លើ​ពិភពលោក នឹង​បង្កើន​ការ​ចំណាយ​ថវិកា​ទៅ​លើ​វិស័យ​យោធា​របស់​ខ្លួន ១០ភាគរយ បើ​ទោះ​បី​ជា​អាមេរិក​កំពុង​ចាប់​ផ្តើម​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​ក៏​ដោយ​ក្តី៕

មរណភាពបិតា​សាស្រ្តាចារ្យ​ល្ខោន​ខោល បន្សល់​ទុក​វីរ​ភាព និងក្តី​អាឡោះ​អាល័យ​ពី​សំណាក់សាធារណៈជន និងសិល្បករ

លោកព្រឹទ្ធាចារ្យ យិត សារិន សាស្រ្តាចារ្យល្ខោនខោល។ @FB


លោក យិត សារិន ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ហៅ​លោកតា ស ដែល​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​ពេញ​មួយជីវិត នៅ​ក្នុង​សិល្ប​ល្ខោនខោល​ បាន​ទទួល​មរណភាព​ហើយ កាល​ពី​យប់​ថ្ងៃ​សៅរិ៍ ម្សិលមិញ នៅ​ក្នុងជន្មា​យុ ៩១ ឆ្នាំ។​ មរណភាព របស់លោកតា ស បាន​ធ្វើ​ឲ្យ​សាធារណៈ​ជន ពិសេស សិល្បករ​ល្ខោន​ខោល សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង ចំពោះ​ការ​បាត់​បង់ធន​ធាន​មនុស្ស​មួយ​រូប ដ៏​កម្រ​នៅក្នុងវិ​ស័យ​សិល្បល្ខោនខោល។ សព​របស់​លោក នឹង​រំកិល​លើ​ព្រមេរុ នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​នៅ​ថ្ងៃ​ចន្ទ ស្អែក ហើយ​នៅម៉ោង៦ ៣០ល្ងាច មាន​របាំ​ទៀន​បួង​សួង និង របាំ​ស្វា​ក្បាច់ និង​វិយោគ​កថា និង ពិធី​ឲ្យ​ភ្លើង​បូជា​សពដោយ​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា។ ឆ្លៀត​ក្នុង​ឱកាស​នេះ សរ ពិសី សូម​រំឮក​ពី​ជីវប្រវត្តិខ្លះៗ របស់ លោក​៖
លោក យិត សារិន ឈ្មោះដើម កែវ ស ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​បិតា​សាស្រ្តាចារ្យ​ល្ខោន​ខោល កើត​ថ្ងៃ ទី ១ កក្កដា ឆ្នាំ ១៩២៥ នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកា​កែវ ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល។ លោក​ព្រឹទ្ធាចារ្យ ជាកូនទី ៦ ក្នុង​ចំណោម បង​ប្អូន​ចំនួន ៨ នាក់ ក្នុង​គ្រួសារ​កសិករ។ លោក បាន​ចាប់​ចិត្ត​ស្រលាញ់​និង​ហាត់រៀន​ល្ខោន​ខោល តាំង​ពី​អាយុ ៧ ឆ្នាំ នៅ​សាលាបឋម​សិក្សា​វត្ត​ស្វាយ​អណ្តែត នៅ​ស្រុក​កំណើត​របស់​លោក។
នៅ​ឆ្នាំ ១៩៤០ លោក បាន​ទទួល​ការ​សព្វ​ព្រះទ័យ​ពី សម្តេច​ព្រះមហាក្សត្រី​យានី ស៊ីសុវត្តិ មុនីវង្ស កុសមៈ នារីរត្នសិរីវឌ្ឍនា ឲ្យ​ចូល​រាំ​ជា​តួស្វា​ទុក​សម្រាប់​រាំ​ជាមួយ​ក្រុម​របាំ​ព្រះរាជទ្រព្យ​នៅ​ព្រះ​បរមរាជាវាំង។

នៅ​វ័យ ២៤ ឆ្នាំ ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍ លោក ចាប់​ផ្តើម​បោះ​ជំហាន​ចូល​ទៅ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​ល្ខោន​ខោល។ ពេល​នោះ​ហើយ​ដែល លោកតា កែវ ស ត្រូវ​បាន​ព្រះករុណា ព្រះ​បាទ​នរោត្តម សីហនុ សព្វ​ព្រះ​ទ័យ​ប្រោស​ប្រទាន​ដង្ហែ​ព្រះអង្គ ដើម្បី​ធ្វើ​ព្រះរាជ​បូជ​នីយកម្ម​តាម​បណ្តា​ខេត្ត​នានា ដើម្បី​តស៊ូ​ទាម​ទារ​ឯករាជ្យ​ពី​បារាំង​។

ប៉ុន្តែ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តមសីហនុ លោក ក៏​បាន​ឈប់​ពី​ការងារ​សិល្បៈ ដោយ​ចូលបម្រើការ​ជា​អ្នក​រត់​សំបុត្រ​នៅ​ក្រសួង​ការ​បរទេស។ មក​ដល់​របប​ខ្មែរ​ក្រហម លោក ត្រូវ​បាន​ពួក​ខ្មែរ​ក្រហមជម្លៀស​ឲ្យ​ទៅ​រស់​នៅ​ខេត្ត​តាកែវ​។ ពេល​នោះហើយ ដែលលោក ប្តូរ​ឈ្មោះ​ដើមពី​ កែវ ស មក យិត សារិន ដើម្បី​បំភ័ន្ត​មិន​ឲ្យ​ពួក​ខ្មែរ​ក្រហមដឹង​។​លោក ក៏​ធ្លាប់​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម ចាប់​ប៉ង​យក​ទៅ​សម្លាប់ តែ​ត្រូវបាន​ដោះ​លែង​វិញ ដោយ​ថា​ចាប់​ច្រឡំ​មនុស្ស​។

ដោយសារ លោក ចេះ​ធ្វើ​ជា​សត្វ​ស្វា ចេះ​លោត​ក្រម៉េច​ក្រមើម​ ធ្វើ​ឲ្យ​កម្មាភិបាល​ខ្មែរ​ក្រហម​សើច​សប្បាយ លោក ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ចិត្ត​ទុក​ដាក់ ឲ្យ​លោក និង​គ្រួសារ បាន​ហូប​ចុក​គ្រប់​គ្រាន់ ដើម្បី​ទុក​ឲ្យ​លោក​រាំ​ស្វា​ម្តងម្កាល​ពេល​ធ្វើ​មិទ្ទិញ​។ ក្រោយ​ខ្មែរ​ក្រហម​ដួល​រលំ លោក បាន​ងាក​បន្ត​អាជីព​ជា​អ្នក​បង្ហាត់ល្ខោន​ខោល នៅ​ស្រុក​កំណើត​របស់​លោក​វិញ។ ហើយ​នៅ​ឆ្នាំ ១៩៨០ លោក ត្រូវ​បាន​អញ្ជើញ​ឲ្យ​មកបង្ហាត់​បង្រៀន​ល្ខោន​ខោល នៅ​យកដ្ឋាន​សិល្បៈ​និង​ទស្សនីយភាព​នៅ​ក្នុង​ភ្នំពេញ​។​

ឆ្នាំ ១៩៨៨ លោក ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​បង្ហាត់​បង្រៀន​ល្ខោន​ខោល​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ បន្ទាប់​ពី​ចូល​និវត្តន៍​។ ពេល​នោះ​ភរិយា​របស់​លោក បាន​ទទួល​មរណភាព រី​ឯ​កូន​ៗ ក៏​មាន​គ្រួសារអស់​បែក​ចេញ​ពី​លោក។ ដោយ​ចង់​ចែក​រំលែក​ចំណេះដឹង​របស់​លោក លោកតា យិត សារិន បាន​ចំណាយពេល​ពាក់​កណ្តាល​ជីវិត​របស់​លោក​ដែល​នៅ​សេស​សល់​ នៅ​ក្នុង​សិល្បៈ​ល្ខោន​ខោល​ជា​បន្ត​ទៀត​ ។

​នៅ​ឆ្នាំ ១៩៩៥ លោក ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បង្រៀន​និស្សិត​លើ​ឯកទេស​ល្ខោន​ខោល​។ ក្រោម​មក​ឆ្នាំ ២០០៨ លោក ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បង្រៀន​ល្ខោន​ខោល​ដល់​សិស្ស​ថ្មី​ៗ​ទៀត នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​។

ចា​ប់​ពីឆ្នាំ ២០១៥ សុខភាព​របស់​លោក ចាប់​ផ្តើម​ទ្រុឌ​ទ្រាម​ជា​ខ្លាំង រហូត​ទទួល​មរណៈភាព នៅ​យប់​ថ្ងៃ​ទី ០៥ មីនា ឆ្នាំ ២០១៧ ។ យ៉ាង​ណា​ក៏​ដោយ លោកតា មាន​សំណូមពរ​ចុង​ក្រោយ​មុន​ពេល​លាចាក​លោក ថា មួយ​ជីវិត​នេះ លោក ចង់​ឃើញ​ល្ខោន​ខោល​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ពេល​ស្លាប់ទៅ ក៏​បិទភ្នែក​ជិត​ដែរ​។

សូម​រំឮក​ជូន​ថា លោក​តា យិត សារិន ហៅ​តា ស ជា​តួឯក​ស្វា​ ស ក្នុង​រឿង​រាម​កេរ្តិ៍ នៃ​សិល្បៈ​ល្ខោន​ខោល។ ​ លោក ធ្លាប់​បាន​ចូល​រួម​សម្ដែង ក្នុង​កម្មវិធី​ធំៗ​នៅក្នុង​ព្រះ​បរមរាជ​វាំង និង​មហោស្រព​ជាតិ- អន្តរជាតិ​ជា​ច្រើន និង​បង្រៀន​ល្ខោន​ខោល ដល់​សិស្ស​ជា​ច្រើន​ជំនាន់​តាំង​ពី​ឆ្នាំ​១៩៨០។ ក្រៅ​ពី​ការ​លះ​បង់របស់​លោកតា​ពេញ​មួយ​ជីវិត​ក្នុង​ការ​បង្រៀន លោក​ក៏​បាន​ចង​ក្រង​សៀវភៅ អំពី​ល្ខោន​ខោល​ខ្មែរ តាំង​ពីដើម​រហូត​ដល់​ចប់​នូវ​រឿង​រាមកេរ្តិ៍ មាន​ចំនួន​ជាង​១០០​ភាគ​។ ក្រៅ​ពី​នេះ ព្រឹទ្ធាចារ្យ យិត សារិន ក៏​បាន​ផលិត​ចងក្រង​រូប​ក្បាំង​មុខ តួអង្គ​ល្ខោន​ខោល​បាន​ចំនួន​ជាង​១០០​តួអង្គ​ ដែល​មាន​មុខ និង​ពណ៌​ខុសៗ​គ្នា៕​

Friday, February 17, 2017

អាស៊ាន​-ចិន​ផ្តោត​ខ្លាំង​ជាង​មុន​លើ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ COC ឆ្នាំនេះ

រូបឯកសារ៖ លោក Wang Yi (កណ្តាល) រដ្ឋមន្ត្រីការបរទេស​ចិន ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន នៅខេត្តយូណាន ប្រទេស​ចិន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។


សេចក្តី​ព្រាង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​គិត​ថា​ នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ​ ទោះ​ជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ​ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី។
ប្រទេស​ហ្វីលីពីន​នឹងធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្តូរ​វេន​នៅឆ្នាំនេះ​ ដែល​គេ​មើល​ឃើញ​ថា ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ និង​ការ​ធ្វើ​សេចក្តី​ព្រាង​គម្រោង ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​(COC) ​គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ។ ​មានការ​ពិភាក្សា​ជាច្រើន​កើតឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​និង​ការ​តាក់តែង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី មុន​ពេល​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស។
សេចក្តី​ព្រាង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​គិត​ថា​ នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ​ ទោះ​ជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ​ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី។
​លោក​ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែង​ថា​ប្រទេស​ហ្វីលីពីន​នឹង​មិន​បោះបង់​ចោល​ទេ​ ព្រោះ​វា​ជា​ផល​ប្រយោជន៍​ហ្វីលីពីន​ផង និង​ផល​ប្រយោជន៍​រួមរបស់​អាស៊ាន​ផង។
«អាច​មាន​លទ្ធភាព​ចេញ​រួច​ទាក់ទង​នឹងកិច្ច​ព្រមព្រៀង​ជា​គម្រោង ​Framework Agreement ​លើ​បញ្ហា ​ស៊ីអូស៊ី ​នៅ​តំបន់​យើងនេះ។ ​យើង​នៅចាំ​មើល​លទ្ធផល​នៃ​កិច្ចពិភាក្សា‍»។
លោក​បាន​អះអាង​ថា ​ស៊ីអូស៊ី​ក៏ជួយ​ដល់​ហ្វីលីពីន​ ចង​ប្រទេស​ដែល​មាន​ទំនាស់​កុំ​ឲ្យ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ​ឬ​យន្តការ​ហិង្សា​ណា​មួយ​ក្នុង​តំបន់។​ លោក​គិត​ថា ហ្វីលីពីន​នៅ​តែ​ជំរុញ​ស៊ីអូស៊ី។
លោក​ អាឆ្មាដ​ រីហ្ស៊ែល ​ព័ណាម៉ា ​(Achmad Rizal Purnama)​ លេខាទូត​ទី១​ នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា គោល​បំណង​នៃ​ការ​បង្កើត​ក្រមប្រត្តិបត្តិ​ស៊ីអូស៊ី​ គឺ​ដើម្បី​បញ្ជៀស​ជម្លោះ​ និង​បន្ថយ​ភាព​តានតឹង។
«ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​គឺជា​វិធី​តែមួយគត់​ដែល​អាស៊ាន និង​ចិន​អាច​ធ្វើការ​ជាមួយ​គ្នា​បាន ដើម្បី​ធានា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​ក្នុង​តំបន់‍»។
លោក​បាន​ថ្លែង​បន្ថែម​ថា​ សមាជិក​អាស៊ាន​កំពុង​រង់ចាំ​ការ​សម្រេច​របស់​ប្រធាន​ឬ ម្ចាស់​ផ្ទះ​ថា​ តើ​ចង់​ឃើញ​ការ​វិវត្តន៍​របស់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​ពិភាក្សា​យ៉ាង​ណា។​ តែ​លោក​ថា​ជាធម្មតា​ បញ្ហា​សមុទ្រចិន​ខាងត្បូង​តែងតែ​ស្ថិត​ក្នុង​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល។
«តែ​ការ​រក​ដំណោះ​ស្រាយ​អំពី​ដែន​អធិបតេយ្យ​ដែល​មាន​ជម្លោះ​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ពាក់ព័ន្ធ ​ជា​ការពិត​គឺជា​បញ្ហា​ទ្វេភាគី ​វា​មិនមែន​ជា​បញ្ហា​ពហុភាគី​ ឬ​ជា​បញ្ហា​តំបន់​នោះ​ទេ‍»។
ប្រទេស​ចិន​ដូចជា​អាស៊ាន​ដែរ​ បាន​ប្តេជ្ញា​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពីឆ្នាំ​ទៅក្នុង​ប្រទេស​ឡាវ​ថា​ នឹង​បង្កើត​សេចក្តី​ព្រាង​គម្រោង​ក្រមប្រត្តិបត្តិ​នៅពាក់​កណ្តាល​ឆ្នាំ២០១៧​នេះ ដើម្បី​ឈាន​ទៅ​តាក់តែង​ក្រមប្រត្តិបត្តិ​ស៊ីអូស៊ី ​និង​បញ្ចប់​ជម្លោះ ​ទោះ​ជា​ការ​អះអាង​របស់​ចិន​នោះ​មិន​មាន​គេ​ជឿ​ថា​ ចិន​នឹង​គោរព​តាម​ ដូច​ចិន​មិន​គោរព​តាម​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ (DOC) ​យ៉ាងណា​ក៏ដោយ។
កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ត្រូវគេ​រាយការណ៍​មក​ថា ​អាច​នឹង​រៀបចំ​កិច្ច​ប្រជុំ​អំពី​ការ​តាក់តែង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី ​នៅក្នុង​ពេល​ឆាប់ៗ​ផងដែរ​ នៅពេល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ខាងមុខ។ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​ មុនពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​ប្រមុខរដ្ឋ ​និង​មេដឹកនាំ​ប្រទេស​ជួប​ប្រជុំ​គ្នា​នៅ​ចុងឆ្នាំ ​ដើម្បី​ពិភាក្សា​បញ្ហា​តំបន់​និង​បញ្ហា​សាកល​ជាដើម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន ​អាស៊ានបូក​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី បូព៌ា​ជាដើម​នោះ។


 រូបភាព​ពី​លើ​អាកាស​បង្ហាញ​កប៉ាល់​បូម​ខ្សាច់​របស់​ចិន​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Mischief Reef នៅ​តំបន់​ប្រជុំកោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។


បើតាម​ការអះអាង​របស់​លោកស្រី​ ស៊ីហូកុ ហ្គោតុ ​(Shihoko Goto)​ អ្នក​ស្រាវជ្រាវ​នៃ អង្គការ​តាក់តែង​គោល​នយោបាយ ​ឬមជ្ឈមណ្ឌល​ Woodrow Wilson Centerក្នុងរដ្ឋ ធានី​វ៉ាស៊ីនតោន​ បាន​ដាក់​សំណួរ​ចំពោះ​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​ហ្វីលីពីន​របស់​អាស៊ាន​ ហើយ​សង្ស័យ​អំពី​តួនាទី​ចិន​ក្នុង​តំបន់។
«ដូច្នេះ​នៅពេល​ដែល​មាន​កិច្ចប្រជុំ​កំពូល​មួយទៀត​ដែលរំពឹង​ថា តើ​វាគ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​កិច្ចប្រជុំ​ ឬមួយ​វានាំ​ទៅដល់​លទ្ធផល​ជាក់ស្តែង?​ អ្វីទៅ​ជាលទ្ធផល​ជាក់ស្តែង​ទាំង​នោះ? ​លទ្ធផល​ជាក់ស្តែង​ គឺថា​ចិនត្រូវ​បញ្ឈប់​ការ​កសាង​សំណង់​ ហើយ​ជា​ការពិត​តម្រូវ​ឲ្យ​ទទួល​ស្គាល់​ការ​កាត់​សេចក្តី​របស់​តុលាការ​អន្តរជាតិ‍»។
លោកស្រី​បានបន្ថែម​អំពី​ក្តី​រំពឹង​ទុក​ដែល​កើត​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថា៖
«ប្រសិន​បើ​កិច្ចប្រជុំ​កំពូល​ខាង​មុខ​នឹង​ពិភាក្សា​អំពី​ការ​ដាក់​កំហិត​ ឬ​ព្យាយាម​ធ្វើឲ្យ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ចូលជា​ធរមាន​ នោះ​គឺ​ជា​ក្តីរំពឹង​ដ៏ធំធេង​ចំពោះ​រឿង​នេះ។ ​តែខ្ញុំ​មិនគិត​ថា កិច្ច​ប្រជុំ​កំពូល​នោះ​នឹង​ត្រូវ​និយាយ​អំពីរឿង​នេះ​ជា​សំខាន់​ទេ‍»។
តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ហៅថា ​The Permanent ​Court ​of Arbitration ​បាន​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ពាក់​កណ្តាល​ឆ្នាំ២០១៦​កន្លងទៅ​ តែ​ចិន​មិន​បាន​ទទួល​យក​សាលដីកា​នោះ​ទេ​ដោយ​ចាត់​ទុក​ថា​ ដែន​អធិបតេយ្យ​របស់​ខ្លួន​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ជាង​២ពាន់​ឆ្នាំ​ហើយ។
បើតាម​អ្នក​ការ​ទូត​អាស៊ាន​ម្នាក់វិញ​បាន​អះអាង​ថា ប្រទេស​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំនេះ​ទំនង​ជា​នឹង​ដាក់​ឲ្យ​ជជែក​អំពី​រឿង​សមុទ្រ​ចិន​ខាងត្បូង​ខ្លះ​ដែរ ​ហើយនឹង​ធ្វើសេចក្តី​ថ្លែងការណ៍​ផង​ តែ​ក៏​មិន​រំពឹង​ថា​ នឹង​ធ្វើ​ឲ្យ​មាន​ការ​រង្គោះ​រង្គើរ​ដល់​ទំនាក់​ទំនង​ថ្មី​របស់​ហ្វីលីពីន​និង​ចិន​ ដែល​បាន​ធ្វើឲ្យ​ស្ថានការណ៍​ធូរស្រាល​ក្នុង​តំបន់​អាស៊ាន​នោះ​ដែរ។
ប្រទេស​អាស៊ាន​ទាំង១០ ​កំពុង​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC) ​ដែល​មាន​ស្រាប់ ​ទោះ​ជា​ភាគី​ចិន​មិន​បាន​គោរព​តាម​ជា​អចិន្ត្រៃយ៍​ក្តី។​ ប្រទេស​ដែល​មាន​ការ​ទាមទារ​កម្មសិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ហ្វីលីពីន វៀតណាម ​ម៉ាឡេស៊ី ​ព្រុយណេ ​និង​ដែនដី​តៃវ៉ាន់។
សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់ថា​ អាស៊ាន ​ដែល​រង​សម្ពាធ​ពីអន្តរជាតិ​ ជាពិសេស​មហា​អំណាច​ពិភពលោក​នោះ​ គឺជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី៥ ​ក្នុង​ពិភពលោក ដែល​មាន​ផលិតផល​សរុប​រួមគ្នា​រហូត​ដល់​ទៅ​ជិត២​លានលាន​កន្លះ​ដុល្លារ។​ ប្រទេស​ទាំង​១០​នេះ​រួម​មាន​ កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ ​ភូមា ​ថៃ ហ្វីលីពីន​ សិង្ហបុរី ​ម៉ាឡេស៊ី ​ព្រុយណេ ​និង​វៀតណាម៕

សម្ព័ន្ធ​មិត្ត​អាមេរិក​មាន​សុទិដ្ឋិនិយម​អំពី​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នៅ​ស៊ីរី

    រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Rex Tillerson​ (កណ្ដាល) និង​រដ្ឋ​មន្ត្រី​ការប្រទេស​ជា​ច្រើន​     ទៀត​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​ចំនួន​២០ G-20 ថ្នាក់​រដ្ឋ​មន្ត្រី នៅ​ទីក្រុង​បោន ប្រទេស​អាល្លឺម៉ង់។

សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​និយាយ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​នឹង​លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​មក ពួក​គេ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ថា​សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ដល់​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។
លោក ​Sigmar Gabriel​ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ Bonn ​ដែល​កិច្ចប្រជុំ​កំពូល ​G-20 ​កំពុង​ប្រព្រឹត្ត​ទៅ​ថា៖​ «អ្នក​ចូលរួម​ទាំងអស់​ចង់​រក​ដំណោះស្រាយ​នយោបាយ ​ដោយសារ​តែ​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​យោធា​តែ​ម្យ៉ាង ​មិន​អាច​នាំ​ឲ្យ​ឈាន​ទៅ​ដល់​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ»។
លោក ​Tillerson ​បាន​ជួប​ជា​លើក​ដំបូង​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់​បន្សំ​នានា ​ជាមួយ​នឹង​អ្នក​តំណាង​មក​បស្ចិម​ប្រទេស​ និង​ប្រទេស​អារ៉ាប់ ក៏​ដូចជា​ទួកគី។​
មុន​កិច្ចប្រជុំ​នោះ​ចាប់​ផ្តើម បណ្តា​មន្ត្រី​ការទូត​បាន​ព្យាយាម​ស្វែងរក​ការពន្យល់​បញ្ជាក់​អំពី​ថា​តើ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ បាន​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ស៊ីរី​ ជាក់​ស្តែង​ទៅ​លើ​អនាគត​របស់​លោក​ប្រធានាធិបតី ​Bashar al-Assad​ ឬ​យ៉ាង​ណា។ ​
នៅ​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក ​Barack Obama ​សហរដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​លោក​ Assad ​ចុះ​ចេញ​ពី​តំណែង ​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​នឹង​រុស្ស៊ី ដោយសារ​តែ​រុស្ស៊ី​គាំទ្រ​មេដឹកនាំ​ស៊ីរី។
លោក ត្រាំ​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាងមុន​ជាមួយ​នឹង​រុស្ស៊ី ​ក្នុង​ការ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម៕

ពលរដ្ឋ​ខ្មែរ​និង​អាមេរិកាំង​មាន​ទស្សនៈ​ចម្រុះ​លើ​រដ្ឋបាល​របស់​លោក​ត្រាំ​ក្នុង​ពេល​ជិត​មួយ​ខែ​ដំបូង


   លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សម្លឹង​មើល​អ្នក​យក​ព័ត៌មានដែល​ចង់​សួរ​សំណួរ​ទៅកាន់​     
  លោក​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​សេតវិមាន នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ    ឆ្នាំ២០១៧។


ក្នុង​អំឡុង​ពេល​ជាង​​៣​សប្ដាហ៍​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក ​ដូណាល់​ ត្រាំ​ ប្រជាពលរដ្ឋ​អាមេរិក ​និង​ពិភព​លោក បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ហើយក៏​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក។
ប្រធានាធិបតីថ្មី​របស់​អាមេរិក​គឺ​លោក ដូណាល់ ត្រាំ ដែល​បាន​ចូល​កាន់​ដំណែង​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ចាប់តាំង​ពី​ថ្ងៃ​ទី២០ ខែ​មករា​មក​នោះ ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ទាំង​នៅ​អាមេរិកនិង​នៅ​ជុំវិញ​ពិភព​លោក​ ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​មួយ​ចំនួន​របស់​លោក​ដែល​គេ​នឹកស្មាន​មិន​ដល់។ យ៉ាងណាក៏ដោយ អ្នក​តាមដាន​នយោបាយសហរដ្ឋអាមេរិក​នៅ​កម្ពុជា​ យល់ថា​កម្ពុជា​អាច​រៀន​សូត្រ​ពី​ភាព​ច្របូកច្របល់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ត្រាំ។
ក្នុង​អំឡុង​ពេល​ជាង៣​សប្ដាហ៍​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក ​ដូណាល់​ ត្រាំ​ ប្រជាពលរដ្ឋ​អាមេរិក ​និង​ពិភព​លោក បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ហើយក៏​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក។
ខណៈមាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដឹកនាំ​របស់​លោក ត្រាំ​នេះ អ្នក​តាមដាន​នយោបាយ​អាមេរិក​នៅ​កម្ពុជា​ លើកឡើង​ថា​ កម្ពុជា​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​ស្ថានការណ៍​ដ៏​ច្របូក​ច្របល់​ដែល​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​នេះ។​
 រូបឯកសារ៖ ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី ត្រាំ នៅ​ទីក្រុងញូវយ៉ក កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧។


មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក ​ដូណាល់ ត្រាំ ដែល​មិន​មាន​បទពិសោធន៍​នយោបាយ​ពី​មុន​ បាន​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ លោក​បាន​សម្រេច​ចេញបទ​បញ្ជា​ ​ហាមឃាត់​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ចំនួន​៧​ដែលមាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​ឥស្លាម​ មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ​ បទបញ្ជា​របស់​លោក​ត្រូវ​បាន​ទាត់ចោល​ដោយ​តុលាការ​សហព័ន្ធ​អាមេរិក ហើយ​ក្រុមហ៊ុន​ ធំៗ ​ដូចជា​ ក្រុមហ៊ុន Apple ​ក្រុមហ៊ុន Amazon ​និង​ក្រុមហ៊ុន​Google បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំងបទបញ្ជា​របស់​លោក​ប្រធានាធិបតី។
លោក ដូណាល់ ត្រាំ​ ដែល​ជា​សេដ្ឋី​អចលនទ្រព្យ និង​ល្បីល្បាញ​ខាង​ផ្ដួចផ្ដើម​គំនិត​ដែល​ពលរដ្ឋ​អាមេរិក​ភាគច្រើន​នឹក​ស្មាន​មិនដល់​ដូចជា​ ការ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជន​ចំណាក​ស្រុក​ពី​បណ្ដា​ប្រទេស​ដែល​មាន​សង្គ្រាម​ គម្រោង​សាងសង់​ជញ្ជាំង​ខណ្ឌ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ីក និង​គម្រោង​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​ចេញ​ពី​ទឹកដី​អាមេរិក​ជាដើម។
ភាព​ចម្រូង​ចម្រាស​ជា​ច្រើន ​ដែល​កំពុង​កើតមាន​ឡើង ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម​ យល់ថា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ​
លោក Raymond R. Leos ជា​ព្រឹទ្ធបុរស​ និង​សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​នៃ​មហាវិទ្យាល័យ​ផ្នែក​ទំនាក់​ទំនង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ឲ្យ​ដឹង​ថា​ភាព​ចម្រូង​ចម្រាស​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​មេរៀន​ល្អ​មួយ​សម្រាប់​កម្ពុជា​ និង​យុវជន​កម្ពុជា។​
«ហេតុនេះ​ យុវជន​គួរតែ​ក្រឡេក​ទៅ​មើល​ជ្រុង​នៃ​នីតិរដ្ឋ។ មិនថា​បុគ្គល​នោះ​ជា​អ្នកណា​ ហើយ​បុគ្គល​នោះ​មាន​តួនាទី​ជា​អ្វី​នោះ​ទេ​ គេ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។ ហើយ​តុលាការ​ក៏​ត្រូវ​សម្រេច​ចិត្ត​ទៅ​តាម​ច្បាប់​ដែរ​ មិនមែន​សម្រេចចិត្ត​ទៅ​តាម​នយោបាយ​នោះ​ទេ»។
លោក​ Raymond ​ ដែល​ជា​ជនជាតិ​អាមេរិក​ រស់នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១០ឆ្នាំ​នេះ​ បន្ត​ថា​ ភាព​ប្រទាញប្រទង់​គ្នា​រវាង​ប្រធានាធិបតី​ និង​តុលាការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​នេះ​ គឺជា​ចំណុច​ខ្លាំង​នៃ​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។​
«មាន​ឧទាហរណ៍​ច្រើន​ណាស់​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ ដែល​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ គឺ​ផ្ទុយ​ទៅ​នឹង​ប្រធានាធិបតី​នោះ។ ហើយ​នេះ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​នៃ​ប្រព័ន្ធលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក»។
លោក​បណ្ឌិត​ អៀ សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Occidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​ លើកឡើង​ថា​ យុវជន​កម្ពុជា​គួរ​តែ​ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋអាមេរិក។


លោក​ថា ​យុវជន​អាច​ស្វែង​យល់​ពី​ដំណើរការ​នៃ​ស្ថាប័ន​កំពូល​របស់​សហរដ្ឋអាមេរិក​ និងភាព​រឹងមាំ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​អាយុកាល​ជាង​២០០ឆ្នាំ​មក​ហើយ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ថា​ ពុំ​មាន​នរណា​ម្នាក់​មាន​អំណាច​ធំ​ជាង​ច្បាប់​នោះ​ទេ​ បើ​ទោះ​ជា​បុគ្គល​នោះ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ក៏ដោយ។
លោក ​ទី​ លីម​កុសល វ័យ​២៤​ឆ្នាំ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលបច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ កត់សម្គាល់​ឃើញ​ថា​ លោក ​ដូណាល់​ ត្រាំ​ ពិត​ជា​បាន​អនុវត្ត​តាម​គោល​នយោបាយ ​ដែល​លោក​បាន​ប្រកាស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពិតមែន។
ក៏ប៉ុន្តែ​ លោក លីមកុសល​ យល់ថា​ សកម្មភាព​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ​ បាន​បង្ក​ចលាចល​ដល់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​ធំ​នេះ​ទៅវិញ។​
«វា​ហាក់​ដូចជា​ ប្រទេស​អាមេរិក​ខ្លួន​ឯង​ដែល​ជា​បិតា​ប្រជាធិបតេយ្យ​កំពុង​តេស្ត​ទៅលើ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឯង​តេស្ត​ទៅ​លើ​ Check and Balance [តុល្យភាព​អំណាច] តើ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា»។
យុវជន​កម្ពុជា​រូប​នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​ច្របូក​ច្របល់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​នឹក​ស្មាន​មិនដល់​របស់​លោក ដូណាល់ ត្រាំ។
«តែ​គ្រាន់​តែ​ថា​ អ្វី​ដែល​ខ្ញុំ​ឃើញ ហើយ​សោក​ស្តាយ​ ចំពោះ​រដ្ឋាភិបាល​អាមេរិក​ គឺ​ការ​ដែល​គាត់​ចេញ​ Policy ភ្លាមៗ ដែល​អត់​បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​ពី​ផល​ប៉ះពាល់ ​ឲ្យ​បាន​ស៊ីជម្រៅ។ ចឹង​ហើយ​បាន​យើង​ឃើញ​ គ្រាន់​តែ​ភ្លាម​ មាន​ប្រតិកម្ម​ពី​សាធារណជន​ប៉ុណ្ណា​ ហើយ​សូម្បី​តែ​ខាង​ប្រព័ន្ធ​តុលាការ​របស់​គាត់​ខ្លួន​ឯង​ ក៏​គេ​អត់​គាំ​ទ្រ​ដែរ»។
 រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (កណ្តាល) ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប៣៨ឆ្នាំនៃ​ការ​ដួលរលំ​របស់​របប​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។


លោក អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ យល់ថា នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ធានា​តុល្យភាព​នៃ​អំណាច​របស់​ស្ថាប័ន​កំពូលៗ​ទាំង​៣ដ៏​មាន​ប្រសិទ្ធភាព​ ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ណា​មួយ​អនុវត្ត​អំណាច​ផ្ដាច់ការ​នៅ​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ។
«ទោះបី​ប្រធានាធិបតី​មាន​អំណាច​មែន​ ប៉ុន្តែ​មិន​អាច​មាន​អំណាច​លើស​ពី​ស្ថាប័ន២​ផ្សេង​ទៀត​ទេ​ គឺ​ស្ថាប័ន​សភា​ និង​តុលាការ។ នៅ​សហរដ្ឋអាមេរិក​គេ​ធានា​ធ្វើ​ម៉េច​ឲ្យ​ប្រធានាធិបតី​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​ ប៉ុន្តែ​សម្រេច​ចិត្ត​ណា​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​គេ ឬ​ផ្ទុយ​ពី​ច្បាប់​ដែល​សភា​អនុម័ត​ គឺ​សភា​គេ​អាច​តវ៉ា​ដក​បាន គេ​អាច​ចេញ​ច្បាប់​រារាំង​បាន។ ហើយ​តុលាការ ក៏​អាច​ធ្វើ​ការសម្រេច​បដិសេធ​ការ​សម្រេច​របស់​ប្រធានាធិបតី​បាន»។
មួយ​ថ្ងៃ​ក្រោយ​ការ​ចូលកាន់​ដំណែង​របស់​លោក ដូណាល់ ត្រាំ​ ​ស្ត្រី​អាមេរិកាំង​រាប់​ម៉ឺន​នាក់​ដែល​មាន​ទាំង​តារា​ហូលីវូដ​ផង​នោះ បាន​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ទាមទារ​ឲ្យ​លោក ដូណាល់ ត្រាំ គោរព​ស្ត្រី។
លោក អ៊ូ វីរៈ លើកឡើង​ថា​ ប្រជាពលរដ្ឋ​អាមេរិកាំង ជាទូទៅ​ហ៊ាន​សម្ដែង​មតិ​ដោយសារ​ពួកគេ​មាន​ទំនុក​ចិត្ត​ទៅលើ​ឯករាជ្យ​ភាព​នៃប្រព័ន្ធ​តុលាការ​ និង​មន្ត្រី​អនុវត្ត​ច្បាប់។
«មន្ត្រី​រាជការ​យើង​មិន​ឯករាជ្យ។ នៅ​ស្រុក​គេ ​មន្ត្រីរាជការ​មិន​អាច​ចូល​បក្ស​ ឬ​ត្រូវ​តែ​ឯករាជ្យ ឬ​មិន​អាច​ធ្វើ​តាម​គណបក្ស​នយោបាយ។ ​នៅ​គេ​ អ្នក​អនុវត្ត​ច្បាប់គឺ​គាត់​មិន​លម្អៀង​ ជាពិសេស​គឺ​តុលាការ។ ដូច្នេះ​ ម្នាក់ៗ​គេ​មិន​ខ្វល់​ទេ គែ​ទុកចិត្ត​តុលាការ គេ​ទុកចិត្ត​ចិត្ត​ខ្លឹមសារ​ច្បាប់​ គេ​ហ៊ាន ​សម្ដែង​មតិ​ ហើយ​គេ​មិនសូវ​ជា​បារម្ភ​ទេ»។
លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ការបែងចែក​អំណាច​ដាច់​ពី​គ្នា​រវាង​ស្ថាប័ន​ធំៗ​នៃ​សហរដ្ឋ​អាមេរិក​ និង​ការ​អនុវត្ត​ច្បាប់​ជា​ធំ​ដែលស្រប​តាម​ឆន្ទៈ​រាស្ត្រ​នេះ​ គឺ​ជា​មូលហេតុ​ដែល​ប្រទេស​នេះ​ អាច​ក្លាយ​ជា​ប្រទេស​មហាអំណាច។
លោក ​យឹម សុវណ្ណ​ ធ្វើ​ការ​ប្រៀប​ធៀប​ការ​ត្រួតពិនិត្យ​តុល្យភាព​អំណាច​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​យ៉ាង​ដូច្នេះ៖
«ប៉ុន្តែ​នៅ​កម្ពុជា​យើង​មិន​អញ្ចឹង​ទេ។ តុលាការ​មិន​ឯករាជ្យ ​តុលាការ​ក្រោម​អ្នក​នយោបាយ។ តុលាការ​ មិន​បាន​កាត់​សេ​ចក្តី​ប្រកបដោយ​យុត្តិធម៌​ទេ​ ជា​ពិសេស​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នយោបាយ។ ហេតុនេះ​ វា​ធ្វើ​ឲ្យ​កម្ពុជា​នៅ​តែ​ដើរ​ទៅ​មុន​មិន​រួច​ដោយសារ​តែ​ឧបសគ្គ​នៃ​កង្វះខាត​ចំណុច​ខ្សោយ​ជា​ច្រើន​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​ធំៗ»។
កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ពលរដ្ឋ​អាមេរិក ​បាន​បោះឆ្នោត​ឲ្យ​លោក​ ដូណាល់ ​ត្រាំ​ ​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ធ្វើជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​អាមេរិក។ មហាសេដ្ឋី​អចលនទ្រព្យ​ លោក​ ដូណាល់​ ត្រាំ ​រូប​នេះ​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ បន្ត​ពី​លោក​ បារ៉ាក់​ អូបាម៉ា ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មករា។
 រូបឯកសារ៖ លោកប្រធានាធិបតី ត្រាំ អមដោយ​អ្នក​ស្រី Betsy DeVos រដ្ឋមន្ត្រីក្រសួង​អប់រំ​អាមេរិក ថ្លែង​ទៅកាន់​ឪពុកម្តាយសិស្ស និង​គ្រូបង្រៀន នៅ​ក្នុង​កិច្ច​ប្រជុំមួយ​ដែល​ធ្វើ​ឡើង​នៅ​សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។


បន្ទាប់​ពី​លោក​ ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ​មាន​បាតុកម្ម​ និង​ការ​តវ៉ា​ជាច្រើន​បាន​កើតមាន​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ អ្នក​ជំនិត និង​អ្នក​ដែល​លោក​ត្រាំ តែងតាំង​ឲ្យ​ធ្វើការ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថាមិន​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​សេតវិមាន។
រដ្ឋបាល​របស់​លោក ត្រាំ​ ក៏​បាន​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ថា​រដ្ឋបាល​នេះ​ មាន​ទំនាក់​ទំនង​លួចលាក់​ជាមួយ​ប្រទេស​រុស្សី​ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក។​
លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដឹង​ថា​ ប្រតិកម្ម​របស់​ពលរដ្ឋ​ និង​តុលាការ​អាមេរិក​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​លោក ដូណាល់ ត្រាំ​ តាំង​ពី​ដើម​អាណត្តិ​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ចម្លែក​មួយ​នៅ​សហរដ្ឋ​អាមេរិក។
«ជា​រឿង​ចម្លែក​មួយ​ដែល​សហរដ្ឋអាមេរិក​មាន​ប្រតិកម្ម​អញ្ចឹង។ ប្រធានាធិបតី​ខ្លះ​ កាន់​បាន​២ ​ឬ៣ឆ្នាំ​ទើប​មាន​ប្រតិកម្ម​ ហើយ​ប្រជាប្រិយភាព​ស្រុត​ចុះ។ ក៏ប៉ុន្តែ​ ត្រាំ ​ឡើង​ភ្លាម​ មាន​បញ្ហា​ភ្លាម។ ចឹង​យើង​ឃើញ​ហើយ​ថា​ ត្រាំ​ គាត់​ឡើង​ទៅ​ហាក់​ដូចជា​បដិវត្តន៍​ប្រឆាំង​នឹង​អ្វី​ដែល​ជា​ដំណើរការ​ ឬ​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក។ យើង​ឃើញ​ចលនា​រាប់​សន្លឹក​ឆ្នោត​សារ​ជាថ្មី។ យើង​ឃើញ​ចលនា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ចលនា​ប្រឆាំង​នឹង​ប្រធានាធិបតី​ចូល​ស្បថ»។
យ៉ាងណាក៏ដោយ លោក​ថា​ ការ​អនុវត្ត​នៅ​សហរដ្ឋអាមេរិក​មិន​អាច​យក​មក​ប្រៀប​ធៀបនឹង​កម្ពុជា ឬ​ឲ្យ​កម្ពុជា​សិក្សា​រៀន​សូត្រ​តាម​បាន​នោះទេ​ ដោយសារ​ប្រទេស​ទាំង​២​មាន​របប​គ្រប់គ្រង​ដោយ​ឡែក​ពី​គ្នា ពោល​គឺ​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាម​បែប​សភានិយម រីឯ​សហរដ្ឋ​អាមេរិក​អនុវត្ត​តាម​បែប​ប្រធានាធិបតី​និយម៕