រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Rex Tillerson (កណ្ដាល)
និងរដ្ឋមន្ត្រីការប្រទេសជាច្រើន ទៀតនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រទេសចំនួន២០
G-20 ថ្នាក់រដ្ឋមន្ត្រី នៅទីក្រុងបោន ប្រទេសអាល្លឺម៉ង់។
សម្ព័ន្ធមិត្តរបស់អាមេរិកបាននិយាយថា
បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រជាមួយនឹងលោក Rex Tillerson
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមក
ពួកគេត្រូវបានលើកទឹកចិត្តថាសហរដ្ឋអាមេរិកនឹងគាំទ្រដល់ដំណោះស្រាយនយោបាយទៅលើជម្លោះនៅប្រទេសស៊ីរី។
លោក Sigmar Gabriel រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុង Bonn ដែលកិច្ចប្រជុំកំពូល G-20 កំពុងប្រព្រឹត្តទៅថា៖ «អ្នកចូលរួមទាំងអស់ចង់រកដំណោះស្រាយនយោបាយ ដោយសារតែដំណោះស្រាយដោយប្រើប្រាស់យោធាតែម្យ៉ាង មិនអាចនាំឲ្យឈានទៅដល់សន្តិភាពនៅក្នុងប្រទេសស៊ីរីនោះទេ»។
លោក Tillerson បានជួបជាលើកដំបូងនៅក្នុងកិច្ចប្រជុំបន្ទាប់បន្សំនានា ជាមួយនឹងអ្នកតំណាងមកបស្ចិមប្រទេស និងប្រទេសអារ៉ាប់ ក៏ដូចជាទួកគី។
មុនកិច្ចប្រជុំនោះចាប់ផ្តើម បណ្តាមន្ត្រីការទូតបានព្យាយាមស្វែងរកការពន្យល់បញ្ជាក់អំពីថាតើរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកែប្រែគោលនយោបាយរបស់ខ្លួនទៅលើប្រទេសស៊ីរី ជាក់ស្តែងទៅលើអនាគតរបស់លោកប្រធានាធិបតី Bashar al-Assad ឬយ៉ាងណា។
នៅក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Barack Obama សហរដ្ឋអាមេរិកបានទទូចឲ្យលោក Assad ចុះចេញពីតំណែង ដែលបានធ្វើឲ្យអាមេរិកមានភាពចម្រូងចម្រាសជាមួយនឹងរុស្ស៊ី ដោយសារតែរុស្ស៊ីគាំទ្រមេដឹកនាំស៊ីរី។
លោក ត្រាំ បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាងមុនជាមួយនឹងរុស្ស៊ី ក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម៕

No comments:
Post a Comment