កម្មវិធីទូរស័ព្ទថ្មីមួយត្រូវបានណែនាំឱ្យប្រើប្រាស់ដើម្បីជួយស្ត្រីថៃដែលមានគម្រោងរស់នៅនិងធ្វើការនៅក្រៅប្រទេសឬក៏នៅក្រៅស្រុកស្រាប់។
លោក Lertpanya Buranabundit អគ្គនាយក
នាយកដ្ឋានកិច្ចការនារីនិងអភិវឌ្ឍន៍គ្រួសារបាននិយាយថា
ប្រជាជនថៃកាន់តែច្រើនកំពុងចាកចេញពីប្រទេសដើម្បីសិក្សា
ធ្វើការឬក៏រៀបការជាមួយជនបរទេស
ហើយកម្មវិធីថ្មីនេះនឹងជួយដល់ស្ត្រីថៃឱ្យចេះរៀបចំខ្លួននិងសម្របខ្លួន។
គាត់បានណែនាំកម្មវិធី "Yingthai" កាលពីថ្ងៃសៅរ៍ម្សិលមិញអំឡុងវគ្គហ្វឹកហ្វឺនដែលធ្វើឡើងដោយនាយកដ្ឋាន។
គាត់បាននិយាយទៀតថា "Yingthai"
នឹងផ្តល់នូវព័ត៌មានមានសារៈសំខាន់នៅលើបណ្តាញផ្តល់ការជួយនៅប្រទេសដទៃ
ផ្នែកច្បាប់ គន្លឹះយល់ដឹងផ្នែកវប្បធម៌ លេខទំនាក់ទំនង
គន្លឹះក្នុងការត្រៀមខ្លួនសម្រាប់ដំណើរទៅក្រៅប្រទេស
ដំបូន្មានអំពីរបៀបរស់នៅ និងព័ត៌មានអំពីអង្គការថៃនៅប្រទេសដទៃ។
លោកបានបន្តថា
ចំពោះអ្នកដែលមានបញ្ហាហើយត្រូវការជំនួយនៅប្រទេសដទៃ
ពួកគេអាចប្រើប្រាស់កម្មវិធីដើម្បីស្វែងរកព័ត៌មានមានអត្ថប្រយោជន៍គ្រប់ទីកន្លែង
និងគ្រប់ពេល។
កម្មវិធីនេះមានដាក់ឱ្យទាញយកនៅលើប្រព័ន្ធប្រតិបត្តិការ IOS និង Android៕

No comments:
Post a Comment