អ្នកចូលចិត្តស្រាក្រហមអាចនឹងសប្បាយចិត្តនៅពេលអានអត្ថបទនេះ
ដោយសារការស្រាវជ្រាវថ្មីមួយបង្ហាញថាផឹកស្រាក្រហមមួយកែវស្មើនឹងការហាត់ប្រាណ
១ ម៉ោង។
ការសិក្សានេះធ្វើឡើងដោយសាកលវិទ្យាល័យ Alberta
ប្រទេសកាណាដា បានឱ្យដឹងថាស្រាក្រហមមានផ្ទុកសារធាតុមួយចំនួនហៅថា
Resveratrol ដែលស្មើនឹងរាងកាយរបស់អ្នកធ្វើលំហាត់ប្រាណ។
សារធាតុ Resveratrol គឺសំដៅទៅលើស្បែករបស់ទំពាំងបាយជូរក្រហម
ផ្លែបឺរីខៀវ ពពួកសណ្ដែក និងបឺរីផ្សេងទៀត។
វាត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព
ដែលការពារដំណាំទាំងនោះពីគ្រោះថ្នាក់បរិស្ថាននានា។
ហើយស្បែករបស់ទំពាំបាយជូរមានសារធាតុនេះច្រើន
ដែលអាចរក្សាផ្លែនេះពីការខូចដោយសារពន្លឺព្រះអាទិត្យ
និងជំងឺផ្សិត៕

No comments:
Post a Comment